មហាសន្និបាតអង្គការសហប្រជាជាតិនឹងត្រូវបិទបញ្ចប់ ដោយមិនមានសុន្ទរកថារបស់អ្នកតំណាងមីយ៉ាន់ម៉ា និងតាលីបង់

យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងញូវយ៉ក នឹងបិទបញ្ចប់នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយគ្មានការថ្លែងសុន្ទរកថារបស់អ្នកតំណាងរដ្ឋាភិបាលដែលកំពុងអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ាឡើយ។

ប្រេសិតប្រចាំអង្គការសហប្រជាជាតិរបស់អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថាមួយប្រឆាំងនឹងក្រុមតាលីបង់នៅថ្ងៃចុងក្រោយនេះ បន្ទាប់ពីតាលីបង់បានស្នើសុំអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន ចូលថ្លែងសន្ទរកថាជំនួសវិញ។ ក្រុមតាលីបង់បានសរសេរលិខិតមួយផ្ញើជូនអគ្គលេខា ធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស កាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយស្នើសុំអនុញ្ញាតឱ្យលោក អាមៀ ខាន់ មុតតាគី ដែលជារដ្ឋមន្រ្តីការបរទេសថ្មីរបស់ខ្លួនឡើងថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំ UNGA។

ការស្នើសុំនេះ តាមពិតត្រូវពិចារណាដោយគណៈកម្មាធិការមួយ ដែលរួមមានទាំងសហរដ្ឋអាមេរិក រុស្ស៉ី និងចិន ប៉ុន្តែអ្នកការទូតម្នាក់បានប្រាប់សារព័ត៌មាន AFP ថា ការពិចារណាមិនបានកើតឡើងទេ ដោយក្រុមតាលីបង់បានបញ្ជូនសំណើមកយឺតពេល ហើយវាក៏បានបើកផ្លូវឱ្យប្រេសិតអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន អាចឡើងថ្លែងសន្ទរកថាបាន។សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវឡើងថ្លែងសុន្ទរកថានៅថ្ងៃបិទបញ្ចប់នេះ ក៏មានបញ្ហាដែរស្រដៀងគ្នាដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner