រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដថ្មីចំនួន៨៦៦ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៨៦៦ករណី ដែលជាតួ លេខនៅតែបន្តកើនខ្ពស់ក្នុងរយៈពេល៥ជាប់គ្នាមកហើយនេះ។ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ទូទាំងប្រទេសលោកស្រី ឱ វណ្ណឌីន បានថ្លែងបារម្ភជុំវិញតួលេខឆ្លងដែលនៅតែបន្តកើនឡើងខ្ពស់នេះ។ ក្នុងដំណើរចុះទៅខេត្តក្រចេះ ថ្ងៃទី២៨កញ្ញានេះ លោកស្រី ឱ វណ្ណឌីនដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបង្ហាញក្តីបារម្ភ ៕

តួលេខឆ្លងថ្មី២៤ម៉ោងចុងក្រោយនេះ បានកើន២៧ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីថ្ងៃនេះ រួមមាន ៧៨៣ករណីជាការឆ្លងចូលក្នុងសហគមន៍ និង៨៣ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិល មិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង៥៣ ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ ២៦ករណី។

ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៦នាក់ ដែលកើនឡើង៨ករ ណីបើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបាន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល ២១៩ថ្ងៃ កន្លងមកនេះ បានកើនឡើងដល់១០ម៉ឺន៩ពាន់៩២៦ករណី។

កម្ពុជាគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ការឆ្លង សរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន៧៩២ករណី, ការស្លាប់ សរុបកើនចំនួន២ពាន់២៨៧នាក់ និង ការព្យា បាលជាសះស្បើយ សរុបមានចំនួន១០ម៉ឺន១ពាន់៦៩០នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner