រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៨ម៉ឺន១ពាន់៨១៥នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន៨ម៉ឺន១ពាន់៨១៥ នាក់។យោងតាមក្រសួងសុខាភិបាល,តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសបានទទួលការចាក់ វ៉ាក់សាំងគិតត្រឹមថ្ងៃទី២៨ខែកញ្ញា បានកើនដល់១៣លាន២សែន៦ពាន់២៣៦នាក់ហើយ, ក្នុងនោះ អ្នកបានចាក់ វ៉ាក់សាំងដូសទី២រួច មានចំនួន១០លាន៩សែន៣ម៉ឺន៩ពាន់២៣៩នាក់។

ការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុពី១៨ ឆ្នាំឡើង មានចំនួន៩លាន៨សែន៨ម៉ឺន៦ពាន់៩១៦នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៥ម៉ឺន៤ពាន់៦៣៣នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១២ឆ្នាំមានចំនួន១លាន ៥សែន៩ម៉ឺន៣ពាន់៦៨៨នាក់ ។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២១ បានចំនួន៨សែន៧ម៉ឺន៥ពាន់២៣៨នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទូទាំងប្រ ទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨២,៥៣% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner