ក្រសួងតម្រូវកម្មករនិយោជិតតាមសហគ្រាសនិងរោងចក្រទាំងអស់ត្រូវធ្វើតេស្តរកកូវីដ១៩ក្រោយភ្ជុំបិណ្ឌ (Video Inside)

ក្រសួងការងារបានតម្រូវឲ្យកម្មករនិងនិយោជិតតាមរោងចក្រនិងសហគ្រាសទាំងអស់ត្រូវធ្វើតេស្ដរហ័សរក មេរោគកូវីដ១៩ លើកម្មករទាំងអស់ នៅក្រោយពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរួច។ កម្ពុជាបើទោះបីជាបាន បិទការជួបជុំគ្នាក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងឆ្នាំ២០២១ដោយសារការផ្ទុះឆ្លងជាបន្តបន្ទាប់កើតឡើងតាមទី វត្តអារាមនោះក្តី, ប៉ុន្តែការឈប់សម្រាករយៈពេល៣ថ្ងៃរវាងពីថ្ងៃទី៥ដល់៧តុលានៅតែរក្សាជាដដែល។

កម្មករ និងនិយោជិត ត្រូវគេរំពឹងថា ក្នុងរយៈពេល៣ថ្ងៃនោះ នឹងត្រូវធ្វើដំណើរទៅកាន់ទី ស្រុកកំណើតនៅតាមបណ្តា ខេត្តនានា។ សេចក្តីជូនដំណឹងមួយរបស់ក្រសួងការងារនៅថ្ងៃទី២៨កញ្ញានេះ បានសរសេរណែនាំឲ្យសហ គ្រាសត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសទាំងអស់ ក្រោយ ពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នោះរួច។

សេចក្តីជួនដំណឹងរបស់ក្រសួងការងារបានព្រមានថា ចំពោះកម្មករនិយោជិតណាដែលមិនព្រមចូលធ្វើតេស្ត រកមេរោគកូវីដ១៩ នឹងត្រូវចាត់ទុកថាបានល្មើសធ្ងន់ចំពោះវិធានខាងវិន័យសន្តិសុខ និងអនាម័យ ដូចមាន ចែងក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន ដែលបើកសិទ្ធិឱ្យនិយោជកអាចបញ្ឈប់កម្មករ និយោជិតនោះពីការងារបាន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner