Man Utd ចង់បានខ្សែបំរើ Tottenham ម្នាក់ត្រៀមជំនួស Pogba ប្រសិនបើចាកចេញ

យោងតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថាក្លឹប Manchester United ចាប់អារម្មណ៍ ខ្សែបម្រើ Tanguy Ndombele របស់ក្រុម Tottenham ។
ក្រុមបិសាចក្រហម នឹងព្យាយាមចុះហត្ថលេខាជាមួយកីឡាករបារាំងវ័យ ២៤ ឆ្នាំ ប្រសិនបើ Paul Pogba ចាកចេញពី Old Trafford នៅរដូវក្តៅក្រោយ ។ យោងតាមសារព័ត៌មានអ៊ីតាលី Calcio Mercato បានឱ្យដឹងថា Man Utd មិនចង់បាត់បង់ Pogba នៅចុងបញ្ចប់រដូវកាលនេះទេ ។


ស្របពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់ Pogba នឹងផុតកំណត់ នៅខែមិថុនា ពីព្រោះភាពមិនច្បាស់លាស់ ដោយសារតែកីឡាករបារាំងរូបនេះ មិនទាន់ចុះហត្ថលេខា បន្តស្នាក់នៅជាមួយក្លឹប ។ ពាក្យចចាមអារ៉ាម បានលើកឡើងថា Man Utd បានកំណត់អត្តសញ្ញាណ Ndombele ថា ជាខ្សែបម្រើជំនួស Pogba ។


សូមបញ្ជាក់ថា Ndombele ត្រូវបានគេរាយការណ៍ថា ចង់ចាកចេញ ខណៈប្រធានក្លឹប Spurs លោក Daniel Levy បានដាក់តម្លៃខ្លួន ៥៥ លានផោន ។
សូមរំលឹកថា ក្រុមមាន់ខ្នាយមាស Tottenham បានចុះហត្ថលេខាកីឡាកររូបនេះ ពី Lyon ក្នុងតម្លៃ ៥៥ លានផោន កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយតួលេខនេះកើនឡើងដល់កំណត់ត្រាក្លឹប ៦៥ លានផោន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner