រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងរៀបចំបញ្ជីខ្មៅនៃបំរាមធ្វើដំណើរទៅលើប្រទេសមួយចំនួន
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ មានគម្រោងដាក់បញ្ចូលប្រទេសចំនួន០៧បន្ថែមទៀតទៅក្នុងបញ្ជីខ្មៅនៃបំរាម និង ការរឹតត្បិតការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដែលនឹងជាប់បម្រាមទាំងនោះរួមមានប្រទេស បេឡារុស អេរីទ្រា កៀរហ្ស៊ីជីស្ថាន មីយ៉ាន់ម៉ា នីហ្សេរីយ៉ា ស៊ូដង់ និង តង់ហ្សានៀ ខណៈប្រជាជន ឬជនអន្តោប្រវេសន៍មកពីប្រទេសទាំងនេះ អាចនឹងត្រូវបានរឹត ត្បិតលើប្រភេទទិដ្ឋាការមួយចំនួន ក្នុងនោះរួមមានទាំងទិដ្ឋាការពាណិជ្ជកម្ម ឬក៏ទិដ្ឋាការធម្មតា ។
សូមបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ដែរថា លោកកំពុងព្យាយាមបញ្ចូលប្រទេសជាច្រើនទៅក្នុងបញ្ជីបម្រាម និង រឹតត្បិតការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក តែមិនបានបញ្ជាក់លម្អិតពីឈ្មោះនៃប្រទេសណាមួយនៅឡើយទេ ៕ធ.ដ