បែកធ្លាយដំណឹងថា មានជំទាវម្នាក់មាន អំណាចយកគ្រឿងចក្រទឈូសឆាយដីព្រៃរបស់រដ្ឋ នៅចំនុចអូរស្វាយ ឃុំស្រែឬស្សី ក្នុងស្រុកថាឡាបរិវ៉ាត់ និងបានយកកម្លាំងយោធាទៅការពារការឈូសឆាយនោះទៀតផង !!
ខេត្តស្ទឹងត្រែង៖សេចក្តីរាយការណ៍ បានឲ្យដឹងថាមានជំទាវម្នាក់យកគ្រឿងចក្រទៅឈូសឆាយដីព្រៃរបស់រដ្ឋរាប់សិបហិកតា ធ្វើជាកម្មសិទ្ធិឯកជន នៅចំណុចអូរស្វាយ ឃុំស្រែឬស្សី ជាប់ព្រំប្រទល់ ឃុំថាឡាបរិ
វ៉ាត់ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ករណីនេះ អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធមិនបានអើពើ និងចាត់វិធានការទប់ស្កាត់នោះឡើយ ។ ហើយករណីនេះផងដែរ ត្រូវបានគេដាក់ការសង្ស័យថាអាចមានការឃុបឃិតគ្នា រវាងអាជ្ញាធរមាន
សមត្ថកិច្ច និងជំទាវដ៏មានឥទ្ធិពលនោះ ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា:មានជំទាវម្នាក់ ឈ្មោះឃីម ទំនងជាអ្នកភ្នំពេញបានមកកាន់កាប់ដីតំបន់អូរស្វាយនេះ ដោយប្រើកម្លាំងយោធា និងគ្រឿងចក្រមកឈូសព្រៃខាងលើយកធ្វើកម្មសិទ្ធិ
។ ហើយពីមុនតំបន់នោះជាដីព្រៃ តែឥឡូវ
ត្រូវក្លាយជាដីរបស់ជំទាវ ម្នាក់នេះទៅវិញ ។
ប្រជាពលរដ្ឋ បានលើកឡើងទៀតថា: ដីនៅតំបន់នោះ សុទ្ធតែគ្មានប្លង់កម្មសិទ្ធិចេញដោយសុរិយោដីខេត្តទេ ។ ក៏ប៉ុន្តែបើដីមានប្លង់កាន់កាប់ដោយស្របច្បាប់មែននោះទើបចម្លែក ។
យោងតាមច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២
មាត្រា៩៧ បានចែងថា:ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ បើពាក់
ព័ន្ធត្រង់ចំណុចទី៦ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ំព័ទ្ធកាន់កាប់ដីព្រៃ ។ ករណី
នេះត្រូវប្រឈមទៅនឹងការជាប់ពន្ធនាគារបើសិនជារកឃើញមុខអ្នកកាន់កាប់ដីនៅ
ត្រង់ចំណុចអូរស្វាយដោយខុសច្បាប់មែន។
ពាក់ព័ន្ធនិងករណីនេះដែរ លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា:ដីនៅតំបន់ឃុំស្រែឬស្សី ខ្លះមានប្លង់កម្មសិទ្ធិរួចទៅហើយ ។ បើមានការលើកឡើងថា.មានជំទាវយកកម្លាំងយោធាប្រើគ្រឿងចក្រ ហ៊ុព័ទ្ធយកដីព្រៃ គឺមិនអាចទៅរួចទេ ។ ប៉ុន្តែបើមានមែនលោកថាខុសច្បាប់ហើយ ។ លោកអភិបាលស្រុកក៏បានបញ្ជាក់ទៀតថា:រឿងនេះ
លោកនឹងចាត់ទៅអាជ្ញាធរឃុំឲ្យចុះសុើបអង្កេតសិន ៕