ផែនការអនុវត្តន៍​ គោនយោបាយជាតិ ស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩-២០២៩

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ ឆាលហ្វាន់កម្ពុជា អង្គភាពការពារកុមារ និងដៃគូ បានរៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ” ផែនការអនុវត្តន៍គោនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ 2019 -2029 ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជរដ្ឋទូត ឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អនុប្រធានសមាជិក សមាជិកាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងតំណាងអង្គការ ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា តាមរយៈ Zoom ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner