ស.ស.យ.ក ទីស្តីការគណៈរដ្ឋមន្រ្តី សម្រេចបានជោគជ័យក្នុងការផ្គត់ផ្គង់ឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម

សហភាពសហព័ន្ធ យុវជនកម្ពុជា សសយក ទីស្តីការគណៈរដ្ឋមន្រ្តី បានចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាដេីម្បីសង្គ្រោះជីវិតមនុស្ស ” ដោយទទួលបានអំណោយឈាមពីអ្នកស្ម័គ្រចិត្ត សរុបចំនួន ២២នាក់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ2021 ។
កម្មវិធីបរិច្ចាគឈាមនេះមានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិក សសយក ទីស្ដីការគណរដ្ឋមន្រ្ដី ដែលធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូននិងសុវត្ថិភាពស្របតាមនិតិវិធីស្តង់ដារបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល។ សសយក ទីស្ដីការគណរដ្ឋមន្រ្ដី សូមអរគុណអ្នកស្ម័គ្រចិត្តទាំងអស់នូវទឹកចិត្តដ៏ថ្លៃថ្លានិងសកម្មភាពដ៏មានអត្ថន័យធំធេងនេះដើម្បីជួយសង្គ្រោះជីវិតក៏ដូចជាជួយសង្គមទាំងមូលផងដែរ។

សូមបញ្ជាក់ផងដែរ ទោះបីជាកម្មវិធីបរិច្ចាគឈាមនេះត្រូវបានបញ្ចប់ក្ដី ប៉ុន្ដែ សសយក ទីស្ដីការគណរដ្ឋមន្រ្ដី នៅតែបន្តចូលរួមបង្កើនការយល់ដឹងកាន់តែទូលំទូលាយ និងអំពាវនាវឲ្យប្រជាពលរដ្ឋបន្តកិច្ចបរិច្ចាគឈាមស្ម័គ្រចិត្តនេះដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការឈាមប្រកបដោយគុណភាពនិងសុវត្ថិភាពបំផុត ដើម្បីបំពេញកាតព្វកិច្ចទំនួលខុសត្រូវសង្គម។”អំណោយឈាម

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner