គណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២ គម្រោង

កំពង់ឆ្នាំង+តាកែវ៖ ព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ការ-ងារស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST ចំនួន ០២ គម្រោងដូចខាងក្រោម៖គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន០៣ ខ្សែ ប្រវែងសរុប ៣ពាន់ ៤៥ ម៉ែត្រ ទទឹង៦ ម៉ែត្រ និងចិញ្ចើមផ្លូវ ក្រាលក្រួសក្រហម កម្រាស់ ០,២ ម៉ែត្រ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឃុំឈានឡើងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ពាន់ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហម កម្រាស់ ០,២ ម៉ែត្រ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ សាងសង់លូមូលមុខមួយ ចំនួន ០៦កន្លែង សាងសង់លូមូលមុខពីរចំនួន ០២កន្លែង ស្ថិតនៅភូមិរូង ឆ្ពោះទៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ គម្រោងទាំងពីរខាងលើនេះអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។ បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវ សំណង់សិល្បការ្យរួចមក គណៈកម្មការបានសម្រេចឯកភាពទទួលយក ដោយបញ្ចប់រយៈពេលធានាសុពលភាពតាមសំណូមពរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner