ទីលាន ស៊ី ធី ហ្គោល លើកទឹកដល់កីឡាករ កីឡាការិនីកូនហ្គូល ចូលរួមប្រកួតវាយ Hole in One ដើម្បីទទួលបានម៉ូតូមួយគ្រឿង

ទីលានកីឡាវាយកូនគោល កម្រិតស្តង់ដាខ្នាតតូចតែមួយគត់ នៅកម្ពុជា ស៊ី ធី ហ្គោល ដែលមានទីតាំងស្ថិត នៅសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានជូនដំណឹង ដល់កីឡាករ កីឡាការិនី អោយចូលរួមប្រកួត ដើម្បីទទួលបានឱកាសឈ្នះម៉ូតូមួយគ្រឿងភ្លាមៗ ឧបត្ថមដោយក្រុមហ៊ុន KEEWAY ប្រសិនបើកីឡាករ កីឡាការិនីរូបណា វាយមួយដំបងចូល Hole in One នៅឡូទី៩ ។


លោក លី គា អ្នកចាត់ការទូទៅទីលានស៊ី ធី ហ្គោល បានបញ្ជាក់ថា ការផ្តល់ជូនរង្វាន់លើកទឹកចិត្តនេះ គឺមានរយៈពេល៣ខែ តែប៉ុណ្ណោះ ដោយតម្រូវកីឡាករ កីឡាការិនីវាយតែមួយដំបង ( Hole in One ) អោយចូលឡូទី៩ នឹងឈ្នះម៉ូតូមួយគ្រឿង ពីដៃគូក្រុមហ៊ុនឧបត្ថម្ភភ្លាមៗតែម្តង ។
អ្នកចាត់ការទូទៅរូបនេះ បញ្ជាក់ថា ការរៀបចំខាងលើនេះ គឺលោកឧញ៉ា ឈុន អូន ជាម្ចាស់ទីលាន បានសហការជាមួយក្រុមហ៊ុន KEEWAY ជាការចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ពិសេសបំផុសជម្រុញឲ្យកីឡាវាយកូនគោល នៅកម្ពុជា កាន់តែផុសផុលរីកចំរើនអភិវឌ្ឍ ដូចបណ្តាប្រទេសនានា នៅក្នុងតំបនដែរ ។


សូមបញ្ជាក់ថា ការផ្តល់ឪកាសជូនកីឡាករ កីឡាការិនី វាយមួយដំបងចូល Hole in One នៅឡូទី៩ ដើម្បីឈ្នះម៉ូតូមួយគ្រឿងនេះ គឺចាប់ពីថ្ងៃទី១ ខែតុលា ២០២១ ដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១ រៀបចំដោយទីលាន ស៊ី ធី ហ្គូល ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner