តួលេខឆ្លងកូវីដស្ទុះឡើងខ្ពស់ជិតដល់១ពាន់នាក់ (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ បានកើនជិតដល់មួយពាន់ករណី ដែលជាតួលេខកើនខ្ពស់បំផុតក្នុងខែកញ្ញានេះ។ ការឆ្លងថ្ងៃនេះ មានចំនួន៩៧៨ករណីដែលហក់ឡើងពីជាង ៨០០ករណី ដែលមានជាប់ៗគ្នាប្រមាណ៦ថ្ងៃរួចមកនេះ។ ការឆ្លងថ្មីចំនួន៩៧៨ករណីនៅថ្ងៃនេះ ភាគច្រើនគឺជា ករណីផ្ទុះក្នុងសហគមន៍ដែលមានចំនួន៨៩៧ករណី, ចំណែក៨១ករណីទៀត គឺជាការឆ្លងមកពីក្រៅប្រទេស។

បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង៨១ករណី, រីឯតួលេខឆ្លងមកពីក្រៅ ប្រទេសបានកើនឡើង១៦ករណី។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៧នាក់ ដែលកើនឡើង២ករណី បើ ប្រៀបធៀបនឹងម្សិលមិញ។

ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល២២១ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៩ម៉ឺន៣ពាន់៦៦៨ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី៣០ ខែកញ្ញា, ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន២ពាន់៦៥១ករណី, ការស្លាប់សរុបកើនចំនួន២ពាន់ ៣១៩នាក់ និងការព្យាបាល ជាសះស្បើយ សរុបមានចំនួន១០ម៉ឺន២ពាន់៨២៧នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner