កម្ពុជាបានចាប់ផ្ដើម ការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១

កម្ពុជា បានចាប់ផ្ដើម ការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១ ដោយការចុះសម្ភាសន៍ និងស្រង់ទិន្នន័យបានចាប់ផ្ដើមពី ពាក់កណ្ដាលខែ សីហា ឆ្នាំ ២០២១ និងគ្រោងបញ្ចប់នៅដើមខែ មករា ឆ្នាំ ២០២២ខាងមុខ។ ការងារអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១ ស្ថិតក្រោមអនុវត្តរបស់ក្រសួង ផែនការ និងក្រសួងសុខាភិបាល រួមទាំងដៃគូអភិវឌ្ឍន៍មួយចំនួន។

ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១ (CDHS) ជាអង្កេតលើកទីប្រាំដែលបានអនុវត្តប្រកបជោគជ័យតាំងពីឆ្នាំ ២០០០ ឆ្នាំ ២០០៥ ឆ្នាំ ២០១០ និងឆ្នាំ ២០១៤ ។ ការអង្កេតនាថ្ងៃនេះ ក៏មានវត្តមានរបស់ ឯកឧត្តម កិត្តិសេ្ឋបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ចុះពិនិត្យមើលដំណើរការសម្ភាសន៍ស្រង់ទិន្នន័យ នៅទីតាំងឃុំ ពញា ពន ស្រុកថ្ពងខេត្តកំពង់ស្ពឺផងដែរ។

គោលដៅសំខាន់នៃអង្កេតប្រជាសាស្ត្រ និងសុខភាព គឺដើម្បីប្រមូលព័ត៌មានទូទៅទាក់ទងនឹងប្រជាសាស្រ្ត សុខភាព និងបញ្ហាសង្គមដូចជាចិតលក្ខណៈផ្ទះសម្បែង ការប្រើប្រាស់សេវាសុខភាព សុខភាពមាតានិងទារក ការអនុវត្តន៍ការបំបៅដោះកូន មរណភាពកុមារមរណភាពមាតា ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រីនិងកុមារតូច កម្រិតលទ្ធភាពមានកូននិងការមានកូនតាមប្រាថ្នា អាពាហ៍ពិពាហ៍ ការយល់ដឹងនិងប្រើប្រាស់ផែនការគ្រួសារ សកម្មភាពរួមភេទ ការយល់ដឹងនិងឥរិយាបថទាក់ទងនឹងជំងឺអេដស៍ និងការឆ្លងជំងឺកាមរោគដទៃទៀត។

លទ្ធផលនៃការងារអង្កេតនេះ គឺនឹងប្រើប្រាស់ដើម្បីបំពេញតម្រូវការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍ជាតិ ដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ( NSDP ) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣o_អនុវត្តកម្មវិធីសុខាភិបាលដូចជាផែនការ គ្របដណ្តប់ការចាក់ថ្នាំបង្ការ កម្មវិធីសុខាភិបាលផ្តល់សេវាសុខាភិបាល កម្មវិធីសុខភាពមាតានិងទារក កម្មវិធីសង្គមកិច្ច និងស្តារនិតិសម្បទាសម្រាប់ជនពិការ កម្មវិធីនារីរតនៈរបស់ក្រសួងកិច្ចការនារី និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លើសពីនេះទៀតលទ្ធផលអង្កេតនេះក៏ បំពេញតម្រូវការប្រើប្រាស់ទិន្នន័បេរបស់ប្រព័ន្ធស្ថិតិជាតិលេខាធិការអាស៊ាននិងអន្តរជាតិ ពិសេសលទ្ធផលអង្កេតផ្តល់ឲ្យរដ្ឋាភិបាល ធ្វើរបាយការណ៍អំពីវឌ្ឍនភាពអំពីស្ត្រីប្រចាំឆ្នាំជូនអង្គការសហប្រជាជាតិ។

ការសម្ភាសន៍ស្រង់ទិន្នន័យត្រូវបាន ចុះសម្ភាសន៍ស្រង់ទិន្នន័យ តាមរាជធានី ខេត្តគោលដៅទាំង ២៥ ដោយគោរពតាមគោលការ ៣ ការពារ និង ៣កុំ របស់ក្រសួងសុខាភិបាល និងពិនិត្យអាទិភាពសុវត្ថិភាពជាចម្បង។ ការសម្ភាសន៍ស្រង់ទិន្នន័យចាប់អនុវត្តពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅដើមខែមករាឆ្នាំ២០២២ ខាងមុខនេះ ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner