រថយន្តធ្លាក់ទូរកុងតឺន័រ សង្កត់អ្នកបើក បណ្ដាលឲ្យស្លាប់នៅផ្លូវថៃហ្គ័រ

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើករថយន្តកុងតឺន័របានស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីបើករថយន្តយ៉ាងលឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវហើយក៏រេចង្កូតបន្តទៅបុក ដើមពុទ្រានិងដើមត្នោតបណ្ដាលឱ្យធ្លាក់ទូរកុងតឺន័រសង្កត់លើអ្នកបើក កាលពីវេលា ម៉ោង៧និង៣០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ត្រង់ចំណុចភូមិចុងថ្នល់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ គិត ចំរើន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ទីលំនៅអចិន្ត្រៃយ៍នៅភូមិអំពិល ឃុំ
ពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ។ដោយបើករថយន្តកុងតឺន័រ ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ3B.3694និងរឺម៉កខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A.0484បើកតែម្នាក់ឯង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តកុងតឺន័របើកតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើងពីស្ពានព្រែកសំរោងទៅផ្លូវជាតិលេខ១ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតៃកុង ងងុយដេកក៏រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់អស់១ដើម ហើយរថយន្តក៏រ៉េចង្កូតមកខាងស្ដាំដៃវិញ ខណៈ ពេលនោះអ្នកបើកក៏លោតចុះពីលើរថយន្តក៏ស្រាប់តែទូរកុងតឺន័រទាំងពីរកំណាត់ក៏ធ្លាក់មកកិនពីលើបណ្ដាលឱ្យបែកសាច់ខ្ទិចស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។រថយន្តបន្តបុកចូលទៅក្នុងដីឡូត៍ក្បែរមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យបាក់ដើមពុទ្រានិងដើមត្នោតកល់ជាប់ទៅមុខ លែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅ ចរាចរណ៍រាជធានីភ្នំពេញនិងសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner