ពីរករណីកន្លែងតែមួយ ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពីក្រោយស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅលើស្ពានព្រែកព្នៅ

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងលឿនពេកជ្រុលទៅបុករថយន្តដឹកខ្សាច់ចតចោលលើស្ពានបណ្ដាលរងរបួសធ្ងន់មិនទាន់បានប៉ុន្មាន នាទីផងស្រាប់តែមានយុជនម្នាក់ទៀតជិះម៉ូតូឌ្រីមC125ស៊េរីឆ្នាំ២០២១ ល្បឿនយ៉ាងលឿនជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយពេញទំហឹងបណ្ដោយបោកក្បាលនិងគូទរថយន្តពីក្រោយបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអណោចអធម៌។ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ មហាវិថីឈ្នះ ឈ្នះ ចំណុចលើស្ពានព្រែកព្នៅសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អ្នករងរបួសនិងសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ1G.9685 ធ្វើដំណើរទិសដៅពីលិចទៅកើតឡើងលើស្ពានព្រែកព្នៅខណះមកដល់ពាក់កណ្ដាលស្ពានជ្រុលទៅបុក រថយន្តបែនដឹកខ្សាច់ពាក់ស្លាកលេខភ្នំពេញ3F 1527 ខូចលើស្ពានចតចោលចំហៀងផ្នែកខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ មិនទាន់បានប៉ុន្មាននាទីផងស្រាប់តែមានយុវជនម្នាក់ ទៀតជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដា1AL.1364 ធ្វើដំណើរទិសដៅពីលិចទៅកើតដូចគ្នាក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹងបោកក្បាលផ្ទប់និងគូទ រថយន្តបែកក្បាលស្លាប់នៅលើម៉ូតូក្នុងថ្លុកឈាម។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្នងការាជធានីភ្នំពេញចុះមកវាស់វែងយករថយន្តនិងម៉ូតូពីរគ្រឿងទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ។ដោកឡែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner