ថវិកាគោលនយោបាយ របស់រាជរដ្ឋាភិបាលចំនួនជាង ៣០លានរៀល ត្រូវបានផ្តល់ជូនគ្រួសារសពអតីតឧត្តមសេនីយ៍ ឌុក សារ៉ាត ដែលបានទទួលមរណៈភាពដោយរោគាពាធ

ព្រឹកថ្ងៃសុក្រ ទី១ ខែតុលានេះ ប្រតិភូអនុគណៈកម្មការរៀបចំបុណ្យសពដឹកនាំដោយ ឯកឧត្តមឧត្តម សេនីយ៍ ឯក សៅ សារឿន អគ្គនាយក រង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ ព្រមទាំងសមាជិកក្រុមការងារជាច្រើនរូបទៀត បាននាំយកថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលចំនួនជាង ៣០លានរៀល ទៅផ្តល់ជូនលោកស្រី ប៉ែន រ៉ាវី ត្រូវជាម្តាយមីងនៃក្រុមគ្រួសារសពអតីតឧត្តមសេនីយ៍ ឌុក សារ៉ាត សម្រាប់រៀបចំធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឲ្យបានសមរម្យ ។

សូមបញ្ជាក់ថាសព ឧត្តមសេនីយ៍ត្រី ឌុក សារ៉ាត ជានាយរងបណ្ណាល័យ កងយោធពលខេមរភូមិន្ទ នៃមជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ដែលបានទទួលមរណៈភាពកន្លងទៅ ដោយរោគាពាធ ។

ឯកឧត្តម សៅ សារឿន បញ្ជាក់ថា ថវិកាឧបត្ថម្ភសម្រាប់ពិធីបុណ្យសពនេះ គឺជាការគិតគូខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចពិជ័យសេនា ប្រមុខការពារជាតិ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលជានិច្ចជាកាល តែងបានគិតគូរខ្ពស់ និង យកចិត្តទុកដាក់បំផុត ចំពោះ សុខទុក្ខ របស់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ទោះស្ថិតក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ ហើយក៏ដោយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner