គិតត្រឹមព្រឹកថ្ងៃទី០២ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.១លាននាក់ ស្លាប់ជាង ២៦.៣ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,១៦២,៦១១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៣,៥៥៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២១៦,៧២៨នាក់ (ស្លាប់ ១៤២,០២៦នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៥៦៥,៤៨៧នាក់ (ស្លាប់ ៣៨,៤៩៣នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២៥៧,៥៨៤នាក់ (ស្លាប់ ២៦,៤៥៦នាក់)
  • ថៃ ឆ្លងចំនួន ១,៦១៥,២២៩នាក់ (ស្លាប់ ១៦,៨៥០នាក់)
  • វៀតណាម ឆ្លងចំនួន ៧៩៧,៧១២នាក់ (ស្លាប់ ១៩,៤៣៧នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៦៥,៩២២នាក់ (ស្លាប់ ១៧,៧៨៩នាក់)
  • កម្ពុជា ឆ្លងចំនួន ១១២,៨៨៣នាក់ (ស្លាប់ ២,៣៣៦នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៩៩,៤៣០នាក់ (ស្លាប់ ១០៣នាក់)
  • ទ្បាវ ឆ្លងចំនួន ២៤,៣១០នាក់ (ស្លាប់ ២០នាក់)
  • ព្រុយណេ ឆ្លងចំនួន ៧,៣២៦នាក់ (ស្លាប់ ៤៣នាក់) ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner