បណ្ឌិត្យសភានគរបាលកម្ពុជានិងបណ្ឌិត្យសភានគរបាលជាតិតួកគី (TNPA) បានសហការបើកវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ

ដីឥដ្ឋ : កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បណ្ឌិត្យសភានគរបាលកម្ពុជានិងបណ្ឌិត្យសភានគរបាលជាតិតួកគី (TNPA)បានសហការបើកវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ តាមប្រព័ន្ធអនឡាញ ស្តីពី «ជំនាញប្រឆាំងភេវរកម្ម» ដល់គ្រូនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាចំនួន២១នាក់។

  វគ្គបណ្តុះបណ្តាលនេះ ត្រូវបានឧទ្ទេសនាមដោយវាគ្មិនដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតនិងមានជំនាញឯកទេសផ្នែកប្រឆាំងភេវរកម្មនៃបណ្ឌិត្យសភានគរបាលជាតិតួកគី ដោយផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖

១- ឬសគល់នៃអំពើភេវរកម្ម
២- ទម្រង់នៃអំពើភេវរកម្ម
៣- ប្រវត្តិ គោលបំណង និងមធ្យោបាយនៃអំពើភេវរកម្ម
៤- វិបត្តិជំងឺកូវីដ-១៩ និងនិន្នាការដែលកំពុងកើនឡើងនៃអំពើភេវរកម្ម
៥- ការប្រឆាំងអំពើភេវរកម្ម វិធានការបង្ការចលនាបដិវត្តន៍ពណ៌និងចលនាជ្រុលនិយមដោយហិង្សា
៦- យុទ្ធសាស្ត្រ កិច្ចប្រតិបត្តិការ និងការកសាងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម

 សូមបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ សិក្ខាកាមទទួលបានចំណេះដឹងនិងបទពិសោធថ្មីៗបន្ថែមទៀតពាក់ព័ន្ធទៅនឹងជំនាញប្រឆាំងភេរវកម្ម សម្រាប់ធ្វើជាមូលដ្ឋានក្នុងការបង្ហាត់បង្រៀនដល់សិស្សនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner