វៀតណាម​ស​ម្រេចចំណាយ​ជាង​៣​២​លាន​ដុល្លារ​ ​ទិញ​វ៉ាក់សាំង​គុយបា ៥​លាន​ដូ​ស​

ប្រទេស​វៀតណាម​នឹង​ចំណាយ​ថវិកា​ ​ចំនួន​៧​៤​២​ទ្រី​លាន​ដុ​ង​ ​ឬ​ ​៣​២​.​៦​៣​លាន​ដុល្លារ​អាមេរិក​ ​ទិញ​វ៉ាក់សាំង​និង​ដឹកជញ្ជូន​វ៉ាក់សាំង A​b​d​a​l​a ​ផលិត​នៅ​ប្រទេស​គុយបា​ ​ចំនួន​៥​លាន​ដូ​ស​។​

​សូម​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​វៀតណាម​បាន​សម្រេចការ​ចំណាយ​ទិញ​ ​វ៉ាក់សាំង​ ​A​b​d​a​l​a​ ​ក្នុង​ចំនួន​នេះ​ ​ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​
​រដ្ឋាភិបាល​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​ ​២​០​ ​កញ្ញា​ ​បាន​ព្រមព្រៀង​ចុះ​កុងត្រា​ ​ករណី​ពិសេស​ ​ទិញ​វ៉ា​ក់សំាំ​ង​ប្រភេទ​នេះ​ ​ចំនួន​១​០​លាន​ដូ​ស​ ​ពី​ប្រទេស​គុយបា​។​

​គុយបា​ន​បាន​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​នេះ​ ​កាលពី​ថ្ងៃ​ទី​៩​ ​កក្កដា​ ​បន្ទាប់ពី​ក្រុម​អ្នក​ផលិត​អះអាង​ថា​ ​វា​មាន​ប្រសិទ្ធ​ភាពជា​ង​៩​២​ភាគរយ​ ​ជាមួយនឹង​ដូ​ស​ទី​៣​។​

​មកទល់​ពេលនេះ​ ​វៀតណាម​បាន​សម្រេច​ប្រើ​វ៉ាក់សាំង​ ​៨​ប្រភេទ​ហើយ​ ​ផលិត​នៅ​ប្រទេស​ផ្សេងៗ​គ្នា​។​ ​វៀតណាម​គ្រោង​នឹង​ប្រមូល​វ៉ាក់សាំង​ឲ្យបាន​១​៥​០​លាន​ដូ​ស​ ​ចាក់​ជូន​ពលរដ្ឋ​ ​យ៉ាងតិច​ ​៧​០​ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​សរុប​៩​៦​លាន​នាក់​ ​នៅ​ត្រឹម​ខែ​មេសា​ ​២​០​២​២​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner