ស្វាកន្ទុយ​វែង​ ​៤​៤​ក្បាល​ត្រូវ​បាន​សង្គ្រោះ​ពី​កា​រលក់​ ​នៅ​ថៃ​

សត្វ​ស្វា​កន្ទុយ​វែង​ ​៤​៤​ក្បាល​ត្រូវ​បាន​សង្គ្រោះ​ពី​ការ​ប៉ន​ប៉ង​លក់​ទៅ​ឲ្យ​ភោជនីយដ្ឋាន​នានា​ ​នៅ​ក្នុង​ប្រទេស​ថៃ​។​ ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ធនធានធម្មជាតិ​និង​បរិស្ថាន​ ​នៅ​ថ្ងៃសុក្រ​ទី​ ​១​ ​ខែ​តុលា​ម្សិលមិញ បាន​ជួយសង្គ្រោះ​សត្វ​ស្វា​កន្ទុយ​វែង​ចំនួន​ ​៤​៤​ ​ក្បាល​ពី​អ្នក​រត់​ពន្ធ​នៅ​ក្នុងស្រុក​អារញ្ញ​ប្រា​ថេ​ត​ ​ខេត្ត​ស្រះ​កែវ​។​

​ម​ន្រ្តី​បាន​បង្ហើប​ថា​ ​ពួកគេ​ទទួល​បាន​ព័ត៌មាន​មួយ​ថា​ក្រុម​រត់​ពន្ធ​សត្វ​កំពុង​ប្រើ​ផ្លូវ​ហាយ​វ៉េ​លេខ​ ​៣​៥​៩​ ​នៅ​ស្រះ​កែវ​ជា​ផ្លូវ​ដើម្បី​រត់​ពន្ធ​សត្វព្រៃ​ទៅកាន់​ភោជនីយដ្ឋាន​ក្នុងស្រុក​ ​ដែល​មាន​សត្វព្រៃ​ធ្វើជា​ម្ហូប​ពិសេស​។​

​នគរបាល​បាន​រាយការណ៍​ថា​ ​រក​ឃើញ​ស្វា​កន្ទុយ​ស​ ​វែង​ ​ចំនួន​ ​៤​៥​ ​ក្បាល​ដែល​មាន​អាយុ​ចាប់ពី​ ​២​ ​ខែ​ដល់​មួយ​ឆ្នាំ​ត្រូវ​បានជា​ប់​នៅ​ក្នុង​ថង់​ប្លាស្ទិក​ចំនួន​ ​២​៥​ ​។​ ​ប៉ុន្តែ​ស្វា​មួយ​ក្បាល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​ដោយសារ​ផល​ប៉ះពាល់​។​

​ម​ន្រ្តី​កំពុង​ស៊ើប​អង្កេត​លើ​រថយន្ត​ដឹក​ឈើ​និង​ភស្តុតាង​ផ្សេងទៀត​ដើម្បី​តាមដាន​ក្រុម​នៅ​ពីក្រោយ​ប្រតិបត្តិការ​រត់​ពន្ធ​នេះ​។​ ​សត្វ​ស្វា​ចំនួន​ ​៤​៤​ ​ក្បាល​នឹង​ត្រូវ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ទី​ ​១​ ​ក្នុង​ខេត្ត​ណា​ន​ណៃណុ​ក​ដើម្បី​ពិនិត្យ​រាងកាយ​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner