សិក្ខាសាលាពិគ្រោះយោបល់ លើក្របខណ្ឌគោលនយោបាយ និងស្ថានភាពសុវត្ថិភាព និងសុខភាពការងារ

(ភ្នំពេញ):នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: សហ-ការជាមួយ ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើក្រប-ខណ្ឌគោលនយោបាយ និងស្ថានភាពសុវត្ថិភាព និងសុខភាពការងារ នៅក្នុងសាធារណរដ្ឋកូរ៉េ ដល់ភាគីកម្ពុជា ក្រោមគម្រោងសហប្រតិបត្តិការទ្វេភាគី ដើម្បីរៀបចំកសាងច្បាប់ ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនានា តាមរយៈ ប្រព័ន្ធអនឡាញ។
សិក្ខាសាលានេះ មានគោលបំណង សិក្សាស្វែងយល់អំពីច្បាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការ-
ងារ របស់សាធារណរដ្ឋកូរ៉េ ដើម្បីជាមូលដ្ឋាន ក្នុងការកសាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា។
ថ្លែងនៅក្នុងអង្គសិក្ខាសាលា ឯកឧត្តម ហ៊ុយ ហានសុង បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណ:រដ្ឋ-
កូរ៉េ តាមរយ: KOSHA ដែលតែងតែគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កន្លងមក រួមមានការរៀបចំកម្មវិធីទស្សន:កិច្ចសិក្សា ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីបង្កើនសមត្ថភាព ដល់មន្ត្រីជំនាញនាយកដ្ឋានពេទ្យការងារ និងមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលខេត្ត នៅសាធារណរដ្ឋកូរ៉េ ។ ឯកឧត្តមសង្ឃឹមថា កិច្ចសហការក្នុង
គម្រោងទ្វេភាគីនេះ នឹងជួយអោយមន្ត្រីទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាលពី KOSHA មានសមត្ថភាពពិត-ប្រាកដ ក្នុងការងារ ស្តីពីសុវត្ថិភាព និងសុខភាពការងារនេះ ជាពិសេស ក្នុងការកសាង និងអនុវត្តច្បាប់ស្តីពី សុវត្ថិភាព និងសុខភាពការងារនៅថ្ងៃអនាគត។
ថ្លែងនាឱកាសបើកអង្គសិក្ខាសាលានេះដែរ លោក Noh Min Ki ប្រធានគ្រប់គ្រងគម្រោងរបស់ KOSHA និងជាអតីតរដ្ឋលេខាធិការ នៃក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ ដែលតំណាងដោយភាគីកូរ៉េ បានគូសបញ្ជាក់ថា ក្រុមការងារពិគ្រោះយោបល់ គម្រោងរបស់ KOSHA នឹងផ្តល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ល្អៗ ក្នុងការរៀបចំកសាងច្បាប់ និងប្រព័ន្ធគ្រប់គ្រង របស់សាធារណរដ្ឋកូរ៉េ ដល់ភាគីកម្ពុជា ដើម្បីកសាងច្បាប់ឱ្យបានល្អប្រសើរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner