កិច្ចប្រជុំរបស់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ កូវីដ-១៩(គ.ប.ក)

(ភ្នំពេញ): ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩(គ.ប.ក) ដែលមានរបៀបវារៈចំនួន ៤ រួមមាន៖
១. ការពិនិត្យ និងពិភាក្សាលើរបាយការណ៍ របស់ក្រុមការងារជំនាញ(Expert Panel) អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩។
២. ការពិនិត្យ និងពិភាក្សារៀបចំដាក់ចេញ នូវវិធានការសម្រាប់អនុវត្ត នៅមុន និងក្រោយ ពេលបុណ្យភ្ជុំបិណ្ឌ។
៣. ការពិនិត្យ និងពិភាក្សា លើការបន្ធូរបន្ថយ រយៈពេលធ្វើចត្តាឡីស័ក ចំពោះអ្នកវិនិយោគ ដែលបានទទួលវ៉ាក់សាំងគ្រប់ដូស។
៤. បញ្ហាផ្សេងៗ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner