សណ្ឋាគារ Messi ស្នាក់នៅ មានចោរប្លន់
សណ្ឋាគារ ដែលកីឡាករបាល់ទាត់ដ៏ល្បី Messi ត្រូវបានចោរប្លន់ កាលពីពេលថ្មីៗនេះ។ ក្រុមគ្រួសារកីឡាករអាហ្សងទីនមួយនេះ កំពុងត្រៀមរើទៅរកផ្ទះជួល នៅក្រុងប៉ារីសវិញ។
សណ្ឋាគារ Le Royal Monceau ត្រូវបានចោរមួយក្រុមចូលទៅលួចយករបស់របរ ក្នុងបន្ទប់ស្នាក់ កាលពីថ្ងៃពុធ សប្តាហ៍នេះ ជាទីដែល Messi និងគ្រួសារស្នាក់នៅបណ្តោះអាសន្ននោះ។
មានសេចក្តីរាយការណ៍ថា អ្នកស្នាក់នៅ ខ្លះបាត់លុយ ខ្លះបាត់របស់ ប៉ុន្តែកាំមេរ៉ាសុវត្ថិភាពបង្ហាញមុខចោរ ចូលទៅលួចក្នុងសណ្ឋាគារស្ថិតក្នុងក្រុងប៉ារីសនោះមិនច្បាស់ទេ គ្រានតែដឹងថា មានគ្នា៣នាក់។
យ៉ាងណាក្តី កីឡាករបាល់ទាត់ទើបប្តូរមកលេងនៅក្លឹប PSG រូបនេះ និងក្រុមគ្រួសារមិនមានបញ្ហាបាត់អ្វីនោះទេ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ