ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM)

ឯកឧត្តម ប្រាក់ សុខុន  នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM) ដែលនឹង ប្រព្រឹត្ត ទៅ តាម ប្រព័ន្ធ វីដេអូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០ ២ ១ ៕

ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ (ACC) ដែលនឹង ប្រព្រឹត្ត ទៅ តាម ប្រព័ន្ធ វីដេអូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០ ២ ១ ។

រដ្ឋមន្រ្តី ការបរទេស អាស៊ាន នឹង ពិភាក្សាអំពីការត្រៀម រៀបចំកិច្ចប្រជុំ កំពូល អាស៊ានលើកទី៣៨ និងលើកទី៣៩និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេល ខាងមុខនេះ    អាទិភាពនានារបស់អាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ អាស៊ាន សម្រាប់ ឆ្លើយតបនឹងជំងឺកូវីដ-១៩  ពិនិត្យមើលឡើងវិញ ការអនុវត្តផែនការលំអិតស្តីពីការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាពនៃការ អនុវត្ត ការព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុច ជាពិសេសការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេស មីយ៉ាន់ម៉ា។ រដ្ឋមន្រ្តី ការបរទេស អាស៊ាន ក៏នឹងពិភាក្សាគ្នាផងដែរពីការបង្កើនទំនាក់ទំនងបន្ថែម ទៀតជាមួយដៃគូសន្ទនាខាងក្រៅ តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន និងការថែរក្សា មជ្ឈភាពអាស៊ាន។ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបាន លើកយកមកពិភាក្សាគ្នាផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner