២ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ចុងភៅខ្មែរចំនួន ១៤៣នាក់ បានជាប់ឈ្មោះក្នុងបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន និងកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល ដែលគាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង់ – ថ្មីៗ

២. កម្ពុជា-ថៃ យល់ព្រមបើកការដ្ឋានសាងសង់ស្ពានមិត្តភាពណងអៀន-ស្ទឹងបត់-បាណន់នៅខេត្តស្រះកែវ ហើយបានជំរុញឱ្យប្រទេសថៃកាត់ខ្សែបូសម្ភោធនៅច្រកព្រំដែន ដើម្បីឱ្យពាណិជ្ជកម្មអាចដំណើរការបានលឿន – ខ្មែរថាមស៍

៣. វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែវិច្ឆិកា ឆ្នាំ២០២១ – រស្មីកម្ពុជា

៤. ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសជាផ្លូវការថា រូបលោកនឹងមិនឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២នោះឡើយ ហើយលោកនឹងចូលនិវត្តន៍ពីវិស័យនយោបាយ – Reuters

៥. ចិន បញ្ជូន យន្តហោះ ចម្បាំង ៣៨គ្រឿង ទៅក្នុង តំបន់ ការពារ ដែនអាកាស របស់តៃវ៉ាន់ កាលពីថ្ងៃ សុក្រ ខណៈ តៃវ៉ាន់ចាត់ទុក ថាជាការរំលោភឈ្លានពាន ក្នុង ន័យ បំភិតបំភ័យ តៃវ៉ាន់ – BBC

ads banner