ខែ១០ដល់ខែ១២ជារដូវប្រមូលផលគ្រំចំពុះទារបស់ប្រជាសហគមន៍នៅពាមក្រសោប ខេត្តកោះកុង

កោះកុង៖ នៅពេលឈានចូលខែតុលាដល់ខែធ្នូគឺជា រដូវប្រមូលផលគ្រំចំពុះទារបស់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង ។
ពិតណាស់គ្រំចំពុះទាត្រូវបានប្រជាសហគមន៍នៅពាមក្រសោបតែងនិយាយចូលចិត្តហៅខ្យងចំពុះទា ឬអ្នកខ្លះទៀតហើយគ្រំចំពុះទា។ប្រជាសហគមន៍តំបន់នេះ ស្ទើរតែជាង៧០ភាគរយហើយបានប្រកាន់ខ្ជាប់នូវការចិញ្ចឹមគ្រំពុះទាដែលជាមុខរបរបង្គោលដ៏សំខាន់មួយរបស់ពួកគាត់តាំងតែពីយូរលង់មកហើយ។
លោក អោក វុឌ្ឃី ប្រជាកសិករមួយរូបដែលចិញ្ចឹមគ្រំចំពុះទានៅសហគមន៍ពាមក្រសោប។ក្នុងពេលចុះប្រមូលផលគ្រំចំពុះទានាដើមខែតុលាឆ្នាំ២០២១ បុរសរូបនេះបានរៀបរាប់ប្រាប់ថាចាប់ពីពេលនេះទៅពួកគាត់តែងចាប់ផ្តើមត្រួតពិនិត្យ និង ប្រមូលផលគ្រំចំពុះទាហើយ និងព្រមជាមួយគ្នានារដូវនេះក៏ជាពេលវេលាមួយក្នុងការចាប់ផ្តើមដាំបង្គោលក្នុងការចិញ្ចឹមគ្រំចំពុះទាជាថ្មីៗបណ្តើរៗដែរ។ការចិញ្ចឹមគ្រចំពុះទារបស់ពួកគាត់ក្នុងមួយឆ្នាំប្រមូលផលម្តង។

បើតាមការឱ្យដឹងរបស់បុរសចិញ្ចឹមគ្រំចំពុះវ័យ៤០ឆ្នាំរូបនេះថា”ក្នុងខែតុលានេះគឺពួកគាត់ខ្ញុំចាប់ផ្តើមដើរពិនិត្យគ្រំថាសាច់ល្អឬសាច់ពេញឬនៅបើពិនិត្យឃើញថាសាច់ពេញខ្ញុំនឹងចាប់លក់ឱ្យឈ្មួញបណ្តើរខ្លះៗដើម្បីយកថវិការនេះមកទិញបង្គោលនិងខ្សែមកដាំដើម្បីឱ្យគ្រំវាតោងជាថ្មីទៀតដែរ”។
បុរសរូបនេះបានឱ្យដឹងបន្ថែមពីមុខរបរចិញ្ចឹមគ្រំចំពុះទារបស់គាត់ថាការចំណាយលើការទិញខ្សែនិងបង្គោលក្នុង ការដាំឱ្យគ្រំចំពុះទាមកតោងក្នុងមួយឆ្នាំប្រមាណ២០ទៅ៣០លានរៀលហើយការប្រមូលផលមកវិញបើគិតសាច់ចំណេញប្រមាណ៥០ទៅ៧០លានរៀល។ហេតុនេះក្នុងមួយឆ្នាំពួកគាត់អាចរកប្រាក់កម្រៃចិញ្ចឹមគ្រួសារពីគ្រំមួយនេះគ្រាន់ប្រសើរដែរ។
ក្នុងមុខរបរជាង១០ឆ្នាំមកនេះលោកអោកវុឌ្ឍីបានឱ្យដឹងផងថា នៅដើមដៃដែលជាការប្រមូលដំបូងក្នុងខែតុលានេះគ្រំរបស់គាត់លក់ក្នុងមួយគីឡូក្រាម១២០០រៀលប៉ុន្តែនៅដល់ពាក់កណ្តាលដើមដៃឬដល់ខែវិច្ឆិកាដល់ខែធ្នូតម្លៃនឹងបានច្រើនជាងនេះ។សម្រាប់ទីផ្សារកន្លងមកគាត់ពឹងផ្អែកទាំងស្រុងទៅលើទីផ្សារប្រទេសជិតខាងគឺថៃនិងវៀតណាម។ការលក់ឱ្យប្រទេសជិតខាងនេះគឺប្រឈមនឹងការខាតបង់ខ្ពស់ណាស់ដែលឆ្នាំខ្លះឈ្នួញគេមិនដើរប្រមូលទិញ គ្រំរបស់ពួកគាត់ត្រូវស្អុយចោលនាំឱ្យខាតបង់លើការចំណាយទិញ ខ្សែ បង្គោល និង ថ្លៃឈ្នួលគេដាំឱ្យយ៉ាងធ្ងន់ធ្ងរផង។បុរសរូបនេះបានបញ្ជាក់ដែរថាការចិញ្ចឹមគ្រំចំពុះទានេះក៏ប្រឈមនឹងការខាតបង់ដែរពោលគឺបើឆ្នាំខ្លះមានទឹកសាបវាយលុកច្រើននោះគ្រំវានឹងរលួយ​ស្អុយអស់​សាច់លក់​មិនចេញ។

ម្យ៉ាងវិញទៀតការចិញ្ចឹគ្រចំពុះទានេះគឺលក្ខណៈធម្មជាតិសុទ្ធសាធឆ្នាំខ្លះបើគ្រំវាមិនសូវតោងខ្សែពោលគឺបើក្នុងចំណោម១០០០ខ្សែគ្រំវាតោងតែ៥០០ខ្សែផលកម្រៃក៏ធ្លាក់ចុះតាមនោះដែរ។យ៉ាងណាក្តីគ្រំចំពុះទានៅពាមក្រសោមនេះសម្បូណ៍ ម្ល៉ោះហើយការតោងខ្សែរបស់គ្រំគឺច្រើន ហើយបញ្ហាប្រឈមគឺមានតែទៅលើទីផ្សារប៉ុណ្ណោះឯង។
បើតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា នៅក្នុងខេត្តកោះកុងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃគ្រំចំពុះទា។
ឯកឧត្តមបានមានប្រសាសន៍ថាការថែរក្សាបានព្រៃកោងកាងគឺបានជួយឱ្យជីវចម្រុះគ្រប់ប្រភេទអាចរស់នៅបានពិសេសគ្រំចំពុះទាតែម្តង។នៅពេល ប្រជាសហគន៍គាត់ចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិនេះពួកគាត់នឹងរកចំណូលបានពីការលក់គ្រំ ក្តាម ត្រីពីផលនេសាទសមុទ្រនេះដែលជួយបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។
គួរបញ្ជាក់ថាកាលពីថ្មីៗមកនេះក្រោមកិច្ចសហការរបស់គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ជាមួយផ្សារម៉ាក្រូ ផ្សារស្នាដៃម៉ែ គ្រំចំពុះទាត្រូវបានគេដាក់លក់ ទាំងនៅភ្នំពេញ និងខេត្តសៀមរាប។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រុំចំពុះទារបស់សហគមន៍តំបន់ ការពារធម្មជាតិពាមក្រសោបខេត្តកោះកុងនៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញនាពេលថ្មីៗមកនេះថា ៖ «គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ»។

រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា គ្រំចំពុះទាដែលជាផលិតផលនៅខេត្តកោះកុង ហើយក៏ជាប្រភេទគ្រំមានរសជាតិយ៉ាងឆ្ងាញ់ពិសានេះត្រូវបានគេនាំយកមកដាក់ចែកចាយលក់នៅផ្សារម៉ាក្រូគឺជាជំហានថ្មីមួយទៀតសម្រាប់ពង្រីកទីផ្សារគ្រុំចំពុះទាលើទីផ្សារក្នុងស្រុក និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង៕ដោយ៖ម៉ាដេប៉ូ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner