រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន ២១៩ករណី (Video Inside)

កម្ពុជាក្នុងរយ:ពេល២៤កន្លងមកនេះមានការឆ្លងជំងឺកូវីដ១៩ចំនួន២១៩ករណី។ យោងតាមក្រសួងសុខា ភិបាលការរកឃើញឆ្លងថ្មីចំនួន២១៩នៅថ្ងៃនេះគឺតាមរយៈលទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR។

ការឆ្លងថ្មីនៅថ្ងៃនេះរួមមាន១៧៩ករណីជាការឆ្លងចូលក្នុងសហគមន៍ និង៤០ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានបានកើន២៤ករណី, រីឯតួលេខឆ្លងមកពីក្រៅ ប្រទេសបានថយចុះ៤ករណី។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៣នាក់។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២២៥ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៩ម៉ឺន៤ពាន់៣៤២ករណី ។

កម្ពុជាគិតត្រឹមថ្ងៃទី៤ខែតុលា, ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន ៣ពាន់៤៧៥ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៤០៦នាក់ និង ការព្យាបាល ជាសះស្បើយ សរុបមានចំនួន ១០ម៉ឺន៤ពាន់៨៦៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner