រយៈពេល២៤ម៉ោង ចាក់វ៉ាក់សាំងលើពលរដ្ឋបាន១ម៉ឺន៦ពាន់ ១២២នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន១ម៉ឺន៦ពាន់១២២ នាក់។

យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសារុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបាន ទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៤ ខែតុលា បានកើនដល់១៣លាន៤សែន៤ម៉ឺន១ពាន់៩៣នាក់ហើយ, ក្នុងនោះអ្នក បានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន១១លាន១សែន១ម៉ឺន៩ពាន់១៨៩នាក់។

ការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន១ម៉ឺន១ពាន់៨១៨នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៦ម៉ឺន៣ពាន់១៥០នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១២ឆ្នាំមាន ចំនួន១លាន៧សែន៦ម៉ឺន៦ពាន់១២៥នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី៤ តុលា ឆ្នាំ២០២១ បានចំនួន៩សែន៤ពាន់៥១នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៤,០១% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner