កងទ័ពមួកខៀវកម្ពុជា២៩៨នាក់វិលត្រឡប់មកពីប្រទេសម៉ាលី (Video Inside)

កងទ័ពមួកខៀវកម្ពុជា២៩៨នាក់ បានវិលត្រឡប់មកកម្ពុជាវិញ ក្រោយកម្លាំងប្តូរវេនបានធ្វើដំណើរដល់ប្រ ទេសម៉ាលីបំពេញកិច្ចការជំនួសវិញ។ ពិធីទទួលកងកម្លាំងមួកខៀវកម្ពុជាដែលវិលត្រឡប់ បានធ្វើឡើងនៅព្រឹក ថ្ងៃទី៤តុលានេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថាកម្លាំងកងទ័ពមួកខៀវទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ និងបន្តការធ្វើ ចត្តា ឡីស័កនៅផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃបន្ថែមទៀត។

កម្ពុជាគិតចាប់តាំងពីឆ្នាំ២០០៦នោះមក បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៧ពាន់នាក់ហើយ ក្នុងបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងប្រទេស យ៉េមែន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner