មនុស្ស៣នាក់ស្លាប់ដោយសារករណីលង់ទឹកនៅបន្ទាយមានជ័យ (Video Inside)

មនុស្សយ៉ាងហោចចំនួន៣នាក់បានលង់ទឹកស្លាប់ក្នុងខេត្តបន្ទាយមានជ័យដែលជាខេត្តបានរងនឹងករណីជំនន់ ទឹកភ្លៀងខ្លាំងជាងគេនាពេលនេះ។

សេចក្តីរាយការណ៍បានបញ្ជាក់ថាករណីលង់ទឹកស្លាប់នោះ បានកើតឡើង កាលពីថ្ងៃទី៣តុលាក្នុងទីកន្លែងផ្សេងគ្នានៅស្រុកមង្គលបុរី, ក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណ។ នៅស្រុក មង្គលបុរី, មនុស្សស្លាប់ដោយសារលង់ទឹកគឺជាកុមារីអាយុ១១ឆ្នាំដែលបានចុះលេងទឹកប្រឡាយ, ករណីស្លាប់នៅ ក្រុងប៉ោយប៉ែតគឺជាបុរសអាយុ៤២ឆ្នាំដោយសារធ្លាក់ពីលើទូកហូររសាត់តាមទឹក និងសាកសពត្រូវគេ ប្រទះ ឃើញនាច្រើនម៉ោងក្រោយមក, ចំណែកករណីស្លាប់ក្នុងក្រុងសិរីសោភ័ណបានកើតឡើងបុរសអ្នកនេសាទអាយុ ២៣ឆ្នាំម្នាក់ដែលរអិលជើងធ្លាក់ចូលក្នុងលូដែលមានទឹកកំពុងហូរខ្លាំង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner