ក្រុមស្ថាប័នសារព័ត៌មានបានធ្វើការចុះផ្សាយអំពីការបែកធ្លាយសំណុំឯកសារហិរញ្ញវត្ថុដ៏ធំមួយឈ្មោះថា ឯកសារផេនដូរ៉ា
អត្ថបទដោយ៖
AMS OneMinute
នៅថ្ងៃទី៣ តុលា ក្រុមស្ថាប័នសារព័ត៌មានបានធ្វើការចុះផ្សាយអំពីការបែកធ្លាយសំណុំឯកសារហិរញ្ញវត្ថុដ៏ធំមួយឈ្មោះថា ឯកសារផេនដូរ៉ា ដែលបានបង្ហាញពីទំនាក់ទំនងរវាងមេដឹកនាំពិភពលោក រួមមានព្រះមហាក្សត្រហ៊្សកដានី និងនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក ទៅនឹងទ្រព្យសម្បត្តិសម្ងាត់នៅឯបរទេស។
ឯកសារបានបង្ហាញថា ក្នុងចំណោមអ្នកដឹកនាំទាំងនោះ ព្រះមហាក្សត្រហ៊្សកដានី Abdullah ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់អាមេរិក បានចំណាយប្រាក់ជាង ១០០លានដុល្លារដោយប្រើប្រាស់គណនីធនាគារសម្ងាត់ ដើម្បីទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
យោងតាមសម្ព័ន្ធអន្តរជាតិនៃអ្នកសារព័ត៌មានស៊ើបអង្កេត (ICIJ) ការបែកធ្លាយឯកសារជិត ១២លានទំព័រទាំងនេះ បានបង្ហាញអ្នកពាក់ព័ន្ធរួមមាន មេដឹកនាំបច្ចុប្បន្ន និងអតីតប្រមាណ ៣៥នាក់ អ្នកនយោបាយនិងមន្ត្រីសាធារណៈជាង ៣៣០នាក់ មកពី ៩១ប្រទេស។
ប្រភព៖ Reuters