មនុស្ស ៣១នាក់ និងយានយន្ត ១០គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០៤ ខែតុលា
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៣១នាក់ទៀត និងយានយន្ត ១០គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១១ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ១២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។
នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ។
ខាងក្រោមនេះជាសេចក្តីប្រកាស
