៥ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ខេត្តព្រះសីហនុ នឹងក្លាយជាទីលានប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២១ និងវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២២ – កោះសន្តិភាព

២. សហគមន៍នេសាទប្រជុំកោះរ៉ុង-កោះរ៉ុងសន្លឹម បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់មេត្តាកុំចាប់ ទិញ-លក់ ដឹកជញ្ជូនក្ដាមសេះ និងក្តាមខ្លាដែលមានគ្រាប់ពងនៅខាងក្រៅជាដាច់ខាត – FN

៣. CDC អនុម័តគម្រោងរោងចក្រផលិតតង់ សម្ភារបោះជំរំគ្រប់ប្រភេទ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ និងកំបូល តម្លៃ ៨,៤លានដុល្លារ និងបង្កើតការងារជិត ៤ពាន់កន្លែង – ថ្មីៗ

៤. តៃវ៉ាន់ត្រូវតែប្រុងជើងការខ្ពស់ឱ្យជាប់ជានិច្ច ចំពោះសកម្មភាពយោធាកាន់តែសម្បើមឡើងៗ របស់ចិន បន្ទាប់ពីយន្តហោះយោធាចិនដល់ទៅ ៥៦គ្រឿង ហោះចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅថ្ងៃទី៤ តុលា – Reuters

៥. ស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook លោក Mark Zuckerberg បាត់បង់លុយជាង ៦ពាន់លានដុល្លារ ត្រឹមតែ ៦ម៉ោង ពេលកម្មវិធីធំៗរបស់បណ្តាញសង្គមនេះបានគាំងដំណើរការ – Bloomberg

ads banner