ប្រជាការពារភូមិ ចំនួន ៧ភូមិ ស្មើ ៦៨ នាក់ ដែលជួបការលំបាក ទទួលបានការឧបត្ថម្ភពី ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ព្រមទាំងសប្បុរសជន

ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំចំការអណ្ដូង និង លោក បណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ, ក្រុមប្រឹក្សាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ,អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំចំការអណ្ដូង បានសំណេះសំណាលជាមួយប្រជាការពារភូមិ ចំនួន ៧ភូមិ (ភូមិ២២ ក្រុមហ៊ុន រោងចក្រ តាប៉ុម លេខ២ សហគ្រាន់ និងស្រោងចាន់ ) និងចែកសម្ភារៈ ចំនួន៦៨នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម , មីជាតិ ១កេស ,ទឹកត្រី ១យួ ,ទឹកស៊ីអ៊ីវ ១យួ ,អាកុល ២ដប ,ម៉ាស ១០បន្ទះ និងថវិកា ៣០,០០០៛ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner