ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមកុំធ្វើការសន្និដ្ខានប្រញាប់ប្រញាលពេក។ សកម្មភាពរបស់នេះមានឥទ្ធិពលពេញទីសម្រាប់លទ្ធផលការងាររបស់អ្នកក្នុងថ្ងៃនេះ ដូច្នេះសូមបោះជំហានជាមួយពត៌មានជាច្រើន និងប្រកបដោយភាពជឿជាក់។ យកល្អសូមលោកអ្នកចាប់ផ្តើមគិតគូរពីការងារដែលទាក់ទងនឹងគំនតច្នៃប្រឌិត។ បោះបង់ចោលការសង្ស័យ និងកង្វល់ ពីព្រោះអ្នកកំពុងស្ថិតនៅលើផ្លូវត្រូវ។ ក្រៅពីនេះ អ្នកអាចជំនះរាល់ការលំបាក ប្រសិនបើអ្នកផ្តោតលើករណីនោះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងនេះសូមព្យាយាមយ៉ាងណាកុំធ្វើសកម្មភាពដោយតានតឹង ប្រសិនបើអ្នកលំបាកសូមទាក់ទងសុំជំនួយ ហើយប្រសិនបើមានភាពអស់កំលាំងសូមសម្រាក។ មិនបាច់បង្ខាំខ្លួនអោយហួសសមត្ថភាពនោះទេ។​ ក្នុងនោះសូមប្រើប្រាស់ពេលវេលាធ្វើការវាយតម្លៃការងារ ហើយរៀបចំគម្រោងសម្រាប់អនាគត។ ហោរាណែនាំមិនឲ្យលោកអ្នករស់នៅផ្តោតទៅលើកំហុសនោះទេ សូមទទួលស្គាល់កំហុសនោះ ហើយកែប្រែទៅតាមសភាពការណ៍ជាក់ស្តែង។ ក្នុងនោះសូមកុំមានការព្រួយបារម្ភប្រសិនបើអ្នកមិនមើលឃើញពីភាពជោគជ័យនៅពេលព្រឹក ពីព្រោះចាប់ពីពេលថ្ងៃត្រង់ទៅអ្វីៗនឹងកែប្រែទៅជាល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមព្យាយាមមិនឲ្យមានកិច្ចប្រជុំ ឬកិច្ចពិភាក្សាណាមួយទេក្នុងថ្ងៃនេះ។ កុំខ្ជះខ្ជាយថាមពលរបស់អ្នកលើការពិភាក្សាលើប្រធានបទដែលមិនពាក់ព័ទ្ធនឹងការងារ ពិសេសការងារសម្រាប់អនាគត។ ក្នុងនោះសូមជៀសវាងការវាយតម្លៃមតិរិះគន់ចំពោះសកម្មភាពនានា។ អ្នកប្រហែលជាត្រូវការពេលវេលាបន្តិចទៀត ដើម្បីបំពេញភារកិច្ចទៅតាមគម្រោងដែលមានរៀបចំទុក។ ដោយឡែក លោកអ្នកលោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័សរហួនក្នុងការអនុវត្ត និងដោះស្រាយបញ្ហាចំពោះមុខ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើយ៉ាងណាកុំឲ្យមានភាពអស់កំលាំង។ ប្រសិនបើអ្នកត្រូវធ្វើការងារជាមួយនឹងក្រាហ្វិក និងការគណនា សូមទុកកិច្ចការនោះសិន ហើយរកចាំឳកាសល្អនៅថ្ងៃខាងមុខ។ ក្នុងថ្ងនេះអ្នកអាចបាត់បង់ការគ្រប់គ្រងខ្លួនឯង។ ដោយឡែក លោកអ្នកមានមនុស្សនៅជុំវិញខ្លួនកោតសរសើរចំពោះវិជ្ជាជីវរបស់អ្នក ប្រសិនបើអ្នកមិនរអ៊ូរទាំ និងផ្តេចកផ្តួលទៅលើការជួយជ្រោមជ្រែងរបស់អ្នកដទៃ។ ក្នុងនោះជៀសវាងការវាយតម្លៃខ្លួនឯងទាប ពីព្រោះអ្នកនឹងអាចយកឈ្នះស្ថានការណ៍លំបាកដែលអាចនឹងកើតឡើងក្នុងថ្ងៃនេះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតុចុះ។ ហោរាណែនាំកុំឲ្យលោកអ្នករស់នៅក្នុងភាពអវិជ្ជមាន។ ប្រសិនបើអ្នកកំពុងជួបស្ថានការណ៍មិនពេញចិត្តពីមនុស្សនៅជុំវិញខ្លួន ពិសេសថ្នាក់លើ ។​សូមរកវិធីពិនិត្យវាយតម្លៃការងារ និងកែប្រែកំហុសរបស់ខ្លួន។ សូមព្យាយាមពង្រីកភារកិច្ច និងការទទួលខុសត្រូវឲ្យបានសមស្រប និងមិនពាក់ព័ទ្ធនឹងការទទួលខុសត្រូវរបស់អ្នកដទៃ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលនៃគំនិតច្នៃប្រឌិត។ សូមព្យាយាមធ្វើអ្វីដែលថ្មី ដែលមិនធ្លាប់ស្គាល់ នោះអ្នកនឹងជួបឳកាសច្រើន ហើយក៏អាចឲ្យអ្នកផ្លាស់ប្តូរស្ថានភាពផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ បើទោះជាលោកអ្នកនឹងមិនជួបស្ថានភាពណាមួយធ្ងន់ធ្ងរក៏ដោយ​ បុន្តែថ្ងៃនេះមិនអាចធ្វើការព្យាករណ៍ភាពអសកម្មណាមួយបាននោះទេ ហេតុនេះសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ក្នុងនោះ គួរយកចិត្តទុកដាក់ក្នុងការកែប្រែស្ថានភាព ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការទទួលបានពត៌មាន ហើយគ្រប់គ្រងហេតុនេះ។ ដូច្នេះសូមកុំបណ្តោយឲ្យបញ្ហាតិចតួចនឹងមករំខានផលប្រយោជន៍ធំសម្រាប់ការងារ។ ក្នុងនោះដែរ តម្រូវឲ្យលោកអ្នកធ្វើកិច្ចការប្រកបដោយសណ្តាប់ធ្នាប់ ដើម្បីអនុញ្ញាតឲ្យអ្នកប្រមូលអារម្មណ៍ផ្តោតលើការងារបានល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកអាចនឹងទទួលបានផលសម្រេចយ៉ាងត្រចេះត្រចង់។ ប្រសិនបើអ្នកអ្នកចង់ផ្លាស់ប្តូរការងារ ចង់ធ្វើការបណ្តាក់ទុន ឬបង្កើតព្រឹត្តិការណ៍សំខាន់ៗ គឺអាចធ្វើទៅបានដោយរលូន។ រាសីថ្ងៃនេះ នឹងផ្តល់ជូនលោកអ្នកនូវភាពជោគជ័យយ៉ាងពេញលេញ។ ផ្ទុយទៅវិញ លោកអ្នកហាក់កំពុងមានភាពស្មុគ្រស្មាញផ្លូវចិត្ត បាត់បង់លំនឹងអារម្មណ៍ ដែលបណ្តាលឲ្យអ្នកងាយរងឥទ្ធិពលពីខាងក្រៅ ដូច្នេះវាអាស្រ័យលើអ្នកថាតើអ្នកនឹងឆ្លើយតបដោយរបៀបណា។ ការបរាជ័យក្នុងអាជីព គឺជាហេតុការណ៍បណ្តោះអាសន្នប៉ុណ្ណោះ ដូច្នេះទំនងជាគ្មានមូលហេតុដើម្បីបារម្ភនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងការសម្រេចចិត្តរបស់លោកអ្នកកំពុងទទួលបានការទទួលស្គាល់ពីមនុស្សនៅជុំវិញខ្លួន រួមទាំងដៃគូជំនួញផងដែរ។ លោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភចំពោះហេតុការណ៍ណាមួយឡើយ ផលលំបាកដែលអ្នកកំពុងមើលឃើញ នឹងអាចដោះស្រាយបានដោយងាយស្រួល។ ទោះយ៉ាងណាក៏ដោយ សូមផ្តល់ឳកាសឲ្យខ្លួនឯង ព្យាយាមសាកល្បងនូវអ្វីដែលថ្មី ពិសេសសូមលើកឡើងការងារដែលទាក់ទងនឹងគំនិតច្នៃប្រឌិត។ ក្នុងនោះ សូមកុំបោះជំហានជាមួយអារម្មណ៍។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាសីការងាររបស់អ្នកក្នុងថ្ងៃនេះធានាថានឹងផ្តល់ជូនភាពជោគជ័យ នូវរាល់ផែនការការងារទាំងអស់។ បើទោះជាថ្ងៃនេះមានសុទ្ធតែជាសញ្ញាណវិជ្ជមានសម្រាប់ការងារក្តី សូមកុំសម្រាកមុនពេលកំណត់។ កុំវាយតម្លៃការងារ ហើយក៏មិនគួររងចាំផលដោយមិនធ្វើសកម្មភាពនោះដែរ។ សូមបង្កើននិន្នការទៅរកក្តីសុបិន្តធំដុំ ហើយចាកចេញពីស្ថានភាពបច្ចុប្បន្ន ទៅប្រឈមនឹងស្ថានភាពនៅខាងក្រៅ។ ដោយឡែក អ្នកនឹងអាចយកឈ្នះរាល់ការលំបាក ប្រសិនបើអ្នកមានគោលការណ៍ មានភាពអត់ធ្មត់ ហើយគោរពទស្សនៈវិស័យរបស់មនុស្សនៅក្បែរខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពសន្យាថានឹងមានពត៌មានគួរឲ្យចាប់អារម្មណ៍ជាច្រើននៅរវាងពេលល្ងាច។ សូមអរគុណចំពោះការតស៊ូអត៊ធ្មត់ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងកាលទេសរបស់អ្នក សម្រាប់ភាពជោគជ័យក្នុងថ្ងៃនេះ។ សូមបន្តទស្សននេះជាតរាប ពីព្រោះលោកអ្នកនឹងកាន់តែជោគជ័យបន្ថែមទៀត។ ប្រការគួរជៀសវាង គឺសូមកុំធ្វើការចរចា ពិភាក្សា ឬនិយាយស្តីច្រើនពេក ភាពស្ងប់ស្ងៀមធ្វើឲ្យអ្នកអាចគ្រប់គ្រងស្ថានភាពបានប្រសើរ។ ក្នុងនោះប្រសិនបើអ្នកនឹងចូលរួមក្នុងការប្រជុំពិភាក្សា គួរស្តាប់ឲ្យមានច្រើន មុនបញ្ចេញមតិ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកកុំភ្លេច នូវភាពបរាជ័យថ្មីៗ។ នៅខាងមុខ គឺអ្នកកំពុងរងចាំព្រឹត្តិការណ៍រីករាយជាច្រើន ប៉ុន្តែដើម្បីភាពជោគជ័យនេះ គឺមិនអាចទំលាក់ដៃបាននោះទេ។ កុំបាច់ពឹងពាក់អាស្រ័យលើអ្នកដទៃ។ ការទទួលយកការណែនាំរបស់មនុស្សនៅក្បែរខ្លួនមានសារសំខាន់ខ្លាំង ប៉ុន្តែលោកអ្នកតែម្នាក់ជាអ្នកដឹកនាំការងារ និងភាពជោគជ័យក្នុងថ្ងៃនេះ។ អាស្រ័យហេតុនេះ សូមព្យាយាមបញ្ចប់ការងារក្រោមបន្ទុក។ កុំសម្រាកមុនម៉ោង ប៉ុន្តែក៏មិនចាំបង្ខំខ្លួនក្នុងការិយាល័យលើសម៉ោងនោះដែរ។ ចំពោះការងារដែលទាក់ទងនឹងការគិតគូរច្រើន ពិសេសរឿងលុយកាក មិនគួរធ្វើក្នុងពេលនេះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពពេញលេញដើម្បីបំពេញការងារ ដើម្បីទទួលបានជោគជ័យតាមក្តីស្រមៃ។ លោកអ្នកមនុស្សនៅក្បែរខ្លួនជួយទំនុកបម្រុង ហេតុនេះសូមកុំមានភាពភ្ញាក់ផ្អើល ឬព្រួយបារម្ភពីស្ថានភាពមិនប្រក្រតី អ្វីៗនឹងអាចដោះស្រាយ។ ក្នុងនោះដែរ សូមកុំភ្ជាប់សារសំខាន់ចំពោះការបរាជ័យវិជ្ជាជីវតូចតាច។ អ្នកកំពុងដើរលើផ្លូវត្រូវ វាគ្រាន់តែទាមទារឲ្យលោកអ្នកព្យាយាមតស៊ូបន្តិច។ ទន្ទឹមនឹងនេះ ក៏ទាមទារឲ្យលោកអ្នករកពេលសម្រាកឲ្យបានគ្រប់គ្រាន់។ ដោយឡែក អ្នកអាចនឹងយកឈ្នះរាល់ការលំបាក ប្រសិនបើអ្នកផ្តោតលើការងារចំពោះមុខ។​

ចំណាំៈ

ឆ្នាំទាំង៥ មមី មមែ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ រាសីអាជីពធានាផ្តល់ជូននូវភាពជោគជ័យរាល់ភារកិច្ច។ លោកអ្នករំពឹងថានឹងទទួលបានលុយកាក់ តំណែងការងារ និងភាពរីករាយក្នុងអាជីពយ៉ាងពេញលេញ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner