អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៧.៤លាននាក់ ក្នុងនោះស្លាប់ជាង៦៧ម៉ឺននាក់ និងជាសះស្បើយជិត១១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧លាន៤៦ម៉ឺន៤ពាន់៩៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៧ម៉ឺន៦ពាន់៤០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០លាន៩៣ម៉ឺន២ពាន់៩១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៦៣ម៉ឺន៤ពាន់៩៨៥ករណី ក្នុងនោះមានអ្នកជំងឺសរុប១៥ម៉ឺន៥ពាន់២៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២៨ម៉ឺន៤ពាន់៩៦៥នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦១ម៉ឺន៣ពាន់៧៨៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៩ម៉ឺន១ពាន់៣៧៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨២ម៉ឺន៤ពាន់៩៥នាក់ ។
៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៣ម៉ឺន៩ពាន់៣៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៥ពាន់៧៨៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥ម៉ឺន៩ពាន់៩៣នាក់ ។
៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨៣ម៉ឺន៤ពាន់៤៩៩ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន៣ពាន់៨០២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦២ម៉ឺន៩ពាន់៦៥៥នាក់ ។
៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤៨ម៉ឺន២ពាន់១៦៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ពាន់៨១២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ៣០ម៉ឺន៩ពាន់៦០១នាក់ ៕