ជាកូនផ្ទាល់ ខ្ញុំមិនដែលលឺថា ឳពុកខ្ញុំ បានស្នើសុំសញ្ជាតិណាផ្សេង ក្រៅពីការប្តូរផ្តាច់នឹងឈាមខ្មែរ ដែលម្តាយឳពុករបស់លោកបានផ្តល់ឱ្យ នៅលើមាតុភូមិដ៏ថ្លៃថ្លារបស់យើងឡើយ

អត្ថបទដោយ៖
AMS OneMinute

ផ្ទុយទៅវិញ អ្វីដែលខ្ញុំបានដឹងនោះគឺថា កន្លងមក លោកមានការយោគយល់ខ្ពស់ចំពោះឥស្សរជននយោបាយខ្មែរ មិនថាមកពីគណបក្សណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេស ទោះក្នុងហេតុផលណា ដើម្បីបានវិលត្រឡប់ និងចូលរួមក្នុងការអភិវឌ្ឍជាតិ ដោយមិនសម្រេចយកលក្ខខណ្ឌសញ្ញាតិមកកំណត់ឡើយ។

ម្តងនេះ ល្អដែរ ដែលចរន្តនយោបាយបានរុញច្រានយើងឱ្យឈានទៅដល់ការយកលក្ខខណ្ឌសញ្ជាតិនេះ មកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា។ ម្យ៉ាងអ្នកដែលចង់ចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយសំឡឹងមើលតួនាទីកំពូលប្រហែលជាអស់ ហើយម្យ៉ាងទៀត នេះក៏ជាការបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនផងដែរ។

✍🏽 Hun Many

ads banner