សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈច្រើនលើកច្រើនសាររួចមកហើយ ចំពោះមុខប្រជាជននូវគោលជំហរ នយោបាយឥតងាករនៅក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា

អត្ថបទដោយ៖
AMS OneMinute

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈច្រើនលើកច្រើនសាររួចមកហើយ ចំពោះមុខប្រជាជននូវគោលជំហរ នយោបាយឥតងាករនៅក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជាគឺ “រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជន និងប្រទេសកម្ពុជាឡើយ ទោះបីជាកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។

យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសចំពោះក្រុមជនក្បត់ជាតិទាំងឡាយ ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជា ក្នុងចេតនាទុច្ចរិតបង្អួចកេរ្តិ៍ឈ្មោះកិត្តិយស សម្ដេចតេជោ ហ៊ុន សែន សំដៅបង្កចលាចលសង្គម បង្កើតឈ្នាន់បំផ្ទុះបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប៉ុនប៉ងកាន់កាប់អំណាចតាមបែបមិនប្រជាធិបតេយ្យ ក្រោមខ្សែញាក់របស់បរទេសអមិត្ត។

យើងខ្ញុំជឿជាក់ថាការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពរឹងមាំក្នុងការគ្រប់គ្រងលើជោគវាសនារបស់ជាតិខ្លួន និងបង្ហាញពីភាពស្មោះត្រង់ និងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ ជាតិក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាកាន់តែខ្លាំងក្លាថែមទៀត៕

ads banner