ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៤៥៦,៦៧២នាក់ (គិតត្រឹមថ្ងៃទី៦ ខែតុលា)
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៤៥៦,៦៧២នាក់។ ក្នុងនោះរួមមាន
១. ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩១៣,៥៧២នាក់
២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៦៣,៨៨៨នាក់
៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៧៧៩,២១២នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕







