ឯកឧត្តមអ៊ុក សិទ្ធិជាតិ ចុះត្រួតពិនិត្យបរិវេណបណ្ឌលប្រមូលផ្តុំបិទខ្ទប់សម្រាប់ដំណាក់កាលទី១
អត្ថបទដោយ៖
Kien Sereyvuth
ឯឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ជាអនុប្រធានគណកម្មការតាមដានត្រួតពនិត្យនិងវាយតម្លៃក្រុមជម្រើសជាតិ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងប្រធានគណកម្មការតាមដានត្រួតពនិត្យនិងវាយតម្លៃក្រុមជម្រើសជាតិ បានអញ្ជើញចុះត្រួតពិនិត្យបរិវេណបណ្ឌលប្រមូលផ្តុំបិទខ្ទប់ នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានការចូលរួមពីលោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីពិនិត្យភាពទូទៅ និងទីកន្លែងស្នាក់នៅ កន្លែងហ្វឹកហាត់ និងកន្លែងបរិភោគអាហាររបស់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា
សម្រាប់ការប្រមូលផ្តុំបិតខ្ទប់លើកទី១ មានចំនួន០៩ប្រភេទកីឡា ដែលមានចំនួនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មន្រ្តីអនុរក្ស គ្រូពេទ្យ ចំនួយ២៣៥។