៧ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ថ្ងៃឈប់សម្រាកទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាង ២៧ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិជាង ២៦ម៉ឺននាក់ និងភ្ញៀវបរទេសជិត ២ពាន់នាក់ កើនឡើងប្រមាណ ៨២% ធៀបនឹងថ្ងៃទី១ – ភ្នំពេញបុស្តិ៍

២. ៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលកសិកម្មជាង ៦លានតោន ទៅកាន់ប្រទេសចំនួន ៦៨ កើនឡើង ៨៨,៥% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ – ថ្មីៗ

៣. អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចបិទមិនបន្ដឱ្យប្រជាពលរដ្ឋចូលទៅលេងក្នុងបរិវេណទឹកទំនប់អន្លង់ជ្រៃនៅស្រុកពញាក្រែកទៀតនោះទេ ក្រោយមានអ្នកចូលទៅលេងច្រើនពេក និងមិនអនុវត្តនូវវិធានសុខាភិបាល – កោះសន្តិភាព

៤. យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់និងជាង ៤០នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រវាយប្រហារខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន – Xinhua

៥. WHO បាននិយាយថាខ្លួនបានចាប់ផ្ដើមបញ្ជូនជំនួយជាបរិក្ខាពេទ្យសំខាន់មួយចំនួនដើម្បីប្រឆាំងកូវីដ១៩ កាត់តាមទីក្រុងកំពង់ផែ Dalian របស់ចិន ដើម្បីស្ដុកទុក និងត្រៀមបញ្ជូនទៅកាន់កូរ៉េខាងជើង – Reuters

ads banner