ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ
នាឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ដល់០៧ ខែតុលា ឆ្នាំ២០២១ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានចុះត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ទាំង១៣ កន្លែង មានដូចជា៖
-រមណីយដ្ឋាន ប្រាសាទបាណន់ រមណីយដ្ឋាន ភ្នំសំពៅ
-រមណីយដ្ឋាន ប្រាសាទឯកភ្នំ រមណីយដ្ឋាន អាងកំពីងពួយ
-រមណីយដ្ឋាន ចំការស្វាយ រមណីយដ្ឋាន ស្ទឹងថ្មដាចំការទុរេន
-រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក
-រមណីយដ្ឋាន ភ្នំកំពូល រមណីយដ្ឋាន ចំការទុរេនអូរតង
-រមណីយដ្ឋាន វាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ
-មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់
ទទួលបានលទ្ធផលដូចខាងក្រោម៖
-ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី។
-ប្រជាពលរដ្ឋ និងទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្ត ការពារខ្លួនពីជំងឺកូវីដ ១៩។
ស្ថិតិភ្ញៀវទេសចរក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃ ក្នុងខេត្តបាត់ដំបង សរុបមានចំនួន ៣៧,៧២៤ នាក់ ថយចុះ ៧១.៩៤% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ១៣៤,៤៤០ នាក់ ក្នុងនោះ
-ភ្ញៀវទេសចរជាតិ មានចំនួន ៣៧,៧២៤ នាក់ ថយចុះ ៧១.៩០% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ១៣៤,២៨០ នាក់
-ភ្ញៀវទេសចរអន្តរជាតិ (ផ្ទៃក្នុង) មានចំនួន ០០ នាក់ ថយចុះ ១០០% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ១៦០ នាក់
បញ្ហាប្រឈម
-មានភ្លៀងធ្លាក់ និងមានទឹកជំនន់ នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងស្រុកសំឡូត ដែលធ្វើសមត្ថភាពទទួលភ្ញៀវជាអតិបរមាត្រូវបានកាត់បន្ថយ (Minimize Carrying Capacity)។
-រមណីយដ្ឋានមួយចំនួន មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ លើសកំណត់អតិបរមា ជាហេតុធ្វើឱ្យម្ចាស់រមណីយដ្ឋានបិទមិនទទួលឱ្យចូលក្នុងទីតាំងរមណីយដ្ឋានបន្ថែមឡើយ។
-ផ្លូវទៅកាន់គោលដៅមួយចំនួនខូចខាត និងទឹកហូរកាត់ផ្តាច់។
#ជំរុញចលនាទេសចរក្នុងស្រុក
#វិស័យទេសចរណ៍លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
#រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា
ប្រភព៖