វៀតណាម​បន្ត​ស្លាប់​មនុស្ស​ព្រោះ​កូ​វី​ដ​ ​​១​២​៥​នាក់​ទៀត​

ក្រសួងសុខាភិបាល​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​៧​ ​តុលា​ ​២​០​២​១​ ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​ ​៤​,​១​៥​០​ករណី​បន្ថែម​ទៀត​ ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មាន​០​៣​ករណី​ប៉ុណ្ណោះ​ជា​ករណី​នាំចូល​ ​ក្រៅពីនោះ​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ ​ខណៈ​ទីក្រុង​ហូ​ជី​មិញ​ដែល​ជា​ចំណុច​កណ្តាល​ ​នៃ​ការ​ផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​បាន​រ៉ាប់រង​ករណី​ឆ្លង​ថ្មី​តែឯង​រហូតដល់​ ​១​,​៧​៣​០​នាក់​។​

​ក្រសួងសុខាភិបាល​វៀតណាម​ក៏បាន​ប្រកាស​ពី​ករណី​អ្នក​ស្លាប់​ថ្មី​ ​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​ចំនួន​១​២​៥​នាក់​បន្ថែម​ទៀត​ផង​ដែរ​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​០​៧​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​ ​៨​២​៦​,​៨​៣​៧​នាក់​ ​ក្នុង​នោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​ ​៧​៥​៨​,​៤​៨​៨​នាក់​ ​ចំណែក​ចំនួន​អ្នក​ស្លាប់​សរុប​ចំនួន​ ​២​០​,​២​២​៣​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner