សាលី អូមើត ប្រាប់ពីស្ថានភាពហ្វឹកហាត់ និងបេជ្ញាចិត្តបង្កើនសមត្ថភាព ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣

ម្ចាស់មេដាយមាសកីឡាអាស៊ីលើប្រភេទកីឡាម៉ូតូទឹក សាលី អូមើត ក្នុងរយៈពេលជិតមួយខែនេះ បាននិងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយនិងម៉ូទឹកថ្មីនៅប្រទេសអូទ្រីស ដើម្បីត្រៀមខ្លួនចូលប្រជែងដណ្តើមមេដាយជូនកម្ពុជាពីការប្រកួតកកម្រិតអន្តរជាតិនានា និងស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សាលី អូមើត បញ្ជាក់ថា រូបគេត្រូវបានក្លិបបញ្ជូនមកហ្វឹកហាត់នៅប្រទេសអូទ្រីសប្រមាណជាជិតមួយខែហើយ ដោយកំពុងហ្វឹកហាត់ជាមួយនិងម៉ូតូទឹកថ្មីដែលក្លិបទើបទិញឲ្យ ពិសេស បានហ្វឹកហាត់ជាមួយកីឡាម្ចាស់មេដាយមាសពិភពលោករបស់ប្រទេសអូទ្រីសផងដែរ។
អូមើត និយាយទៀតថា ការហ្វឹកហាត់ក្នុងប្រទេសអូទ្រីសនេះ គឺបានជួបការលំបាកខ្លះពាក់ព័ន្ធនិងអាកាសធាតុត្រជាក់ខ្លាំងកន្លែងស្នាក់នៅនិងកន្លែងហ្វឹកហាត់។តែទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះជំនាញថ្មីៗយកមកអភិវឌ្ឍចែករំលែកដល់កីឡាករម៉ូទឹកកម្ពុជាឲ្យកាន់តែរីកចំរើន អូមើតប្តេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់មិនបោះបងដោយសារតែបញ្ហប្រឈមបន្តិចបន្ទួចនោះទេ។

សូមបញ្ជាក់ថា សាលី អូមើត កីឡាករម៉ូតូទឹកដែលឈ្នះមេដាយដៃមាសកីឡាអាស៊ីជូនកម្ពុជា ហើយ កីឡាកររូបនេះ ក៏ជាជើងខ្លាំងមួយរូបធ្លាប់ប្រជែងដណ្តើមមេដាយបានជូនក្លិបពីការប្រកួតកម្រិតពិភពលោកជាច្រើនគ្រឿងផងដែរ។ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ សាលី អូមើតជាក្តីសង្ឈឹមរបស់កម្ពុជាក្នុងការប្រជែងដណ្តើមមេដាយមាសជូនកម្ពុជាលើប្រភេទកីឡាម៉ូតូទឹក៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner