ក្រសួងមុខងារសាធារណៈរៀបចំពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និង មន្រ្តីរាជការរបស់ក្រសួងចំនួន៤៨នាក់

រាជធានីភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈចំនួន ៤៨ រូប។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណ: ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក  អគ្គាធិការ អគ្គនាយករង អគ្គាធិការរងប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រសួងជាច្រើនរូបទៀត ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom) សរុបមានចំនួនប្រមាណជាង ៣០០ នាក់។ យោងតាមព្រះរាជក្រឹត្យ និង អនុក្រឹត្យ មន្ត្រីរាជការក្រសួងមុខងារសាធារណៈត្រូវបានទទួលការតែងតាំងចំនួន៤៨រូប រួមមាន៖ អនុរដ្ឋលេខាធិការចំនួន៥រូប ទីប្រឹក្សាក្រសួងចំនួន៤រូប ដែលថ្នាក់ស្មើអនុរដ្ឋលេខាធិការ ចំនួន២រូប និងថ្នាក់ស្មើ អគ្គនាយកចំនួន២រូប អគ្គនាយកចំនួន៤រូប អគ្គាធិការចំនួន១រូប អគ្គនាយករងចំនួន១៣រូប អគ្គាធិការរងចំនួន២រូប និងប្រធាននាយកដ្ឋានចំនួន១៩រូប។

បន្ទាប់ពីការអានព្រះរាជក្រឹត្យ និងអនុក្រឹត្យស្តីពីការតែងតាំងមន្រ្តីរាជការរបស់ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក និង ការធ្វើការប្តេជ្ញាចិត្តតំណាងសមាសភាពដែលត្រូវតែងតាំងរួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលទើបតែងតាំងថ្មី និងមន្រ្តីរាជការក្រោមឱវាទពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណ:៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner