មេដឹកនាំកោះតៃវ៉ាន់៖ តៃវ៉ាន់មិនចង់បានការប្រឈមមុខដាក់គ្នាផ្នែកយោធាឡើយ តែនឹងធ្វើគ្រប់យ៉ាងដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួន

តៃប៉ិ៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន អះអាងថា តៃវ៉ាន់មិនចង់បានការប្រឈមមុខដាក់គ្នាផ្នែកយោធាឡើយ ប៉ុន្តែតៃវ៉ាន់នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួន ស្របពេលមានភាពតានតឹងខ្លាំងឡើងជាមួយចិន។

ប្រធានាធិបតីកោះតៃវ៉ាន់រូបនេះបានគូសបញ្ជាក់ថា តៃវ៉ាន់មិនចង់បានការប្រឈមមុខដាក់គ្នាផ្នែកយោធាឡើយ យើងសង្ឃឹមចង់បានសន្តិភាព ស្ថិរភាព ការរួមរស់ដែលអាចទុកចិត្តបាន និងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក ជាមួយអ្នកជិតខាងទាំងអស់។ ប៉ុន្តែកោះតៃវ៉ាន់ក៏នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារសេរីភាព និងរបៀបរស់នៅបែបប្រជាធិបតេយ្យរបស់ខ្លួនផងដែរ។ ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី ត្សៃ អ៊ីងវិន បានកើតមានឡើងបន្ទាប់ពីកោះតៃវ៉ាន់បាននិយាយថា ក្បួនយន្តហោះចម្បាំងចិនក្នុងទំហំធំបំផុតមិនធ្លាប់មាន បានចល័តចូលមកកាន់តំបន់ការពារដែនអាកាស ដែលត្រូវបានកំណត់ដោយតៃវ៉ាន់។

យោធាតៃវ៉ាន់បានអះអាងកាលពីដើមសប្តាហ៍នេះដែរថា យន្តហោះចម្បាំងចិនជាច្រើនប្រភេទសរុបរហូតដល់ទៅ១៤៨គ្រឿង បានចល័តចូលមកក្នុងតំបន់ការពារដែនអាកាស ស្ថិតនៅភាគនិរតីកោះនេះ នៅក្នុងរយៈពេល ០៤ថ្ងៃជាប់ៗគ្នា គិតចាប់ពីថ្ងៃសុក្រសប្តាហ៍មុន៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner