របាយការណ៍៖ សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៣,៧៥០គ្រាប់គិតត្រឹមខែកញ្ញា ឆ្នាំ២០២០

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកបានបញ្ចេញរបាយការណ៍ថ្មីមួយ ស្ដីអំពីចំនួននៃការស្ដុកទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២០ អាមេរិកមានចំនួន៣,៧៥០គ្រាប់។

ក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរខាងលើ មានទាំងក្បាលគ្រាប់កំពុងប្រើប្រាស់ និងមិនទាន់ត្រូវបានប្រើ ស្របពេលដែលក្បាលគ្រាប់នុយក្លេអ៊ែរជាង ២,០០០គ្រាប់ផ្សេងទៀតត្រូវបានដាក់ឱ្យចូលនិវត្តន៍ និងរង់ចាំការបំផ្លាញចោល ហើយនេះគឺជាលើកដំបូងបំផុតក្នុងរយៈពេល៤ឆ្នាំមកនេះ ដែលអាមេរិកបង្ហើបពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ បន្ទាប់ពីការបិទបាំងកាលពីជំនាន់រដ្ឋបាលលោក ដូណាល់ ត្រាំ។ សហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវបានគេរាយការណ៍ថា កំពុងកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុត ដោយស្មើនឹង៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែរនៅលើពិភពលោក។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (Stockholm International Peace Research Institute)បានអោយដឹងថា ដោយមិនរាប់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចូលនិវត្តន៍នោះ រុស្ស៊ីឈរនៅលេខរៀងទី១ ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរ៦,២៥៥គ្រាប់ សហរដ្ឋអាមេរិកមាន៥,៥៥០គ្រាប់ ចិន៣៥០គ្រាប់ បារាំងមាន២៩០គ្រាប់ និងអង់គ្លេស២២៥គ្រាប់៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner