អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្ស​ខេត្តត្បូងឃ្មុំលើកទឹកចិត្តដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ទាំងអស់ត្រូវ យកចិត្តទុកដាក់ស្វែងយល់ពីនីតិវិធី​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងបរិបទជំងឺកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល​ក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពី នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់នៃឃុំទាំង៧ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួម ជាង ៦០នាក់។

លោក នាដ្ឋ រ៉ាវុធ ប្រធានគណៈកម្មាធិកាគណបក្សស្រុក បានឡើងមានមត្តិស្វាគមន៏និងជម្រាបជូននូវរបាយការណ៍ ពីសភាពការណ៏ទូទៅ និងវឌ្ឍនភាព ស្តីពីដំណើរការរៀបចំក្រុមការងារ ភ្នាក់ងារចុះឈ្មោះបោះឆ្នោត ការរៀបចំផែនការយុទ្ធនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី ៥ ឆ្នាំ ២០២២ ក្នុងមូលដ្ឋានស្រុកតំបែរ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍លើកឡើងថា សារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីឱ្យសិក្ខាកាម ដែលជាគ្រូបង្គោលនៃក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ នៅក្នុងស្រុតំបែរទាំងអស់ បានយល់ដឹង អំពីច្បាប់ និងបទបញ្ជានីតិវិធីនានា របស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការចុះឈ្មោះនិងពិនិត្យបញ្ជីបោះឆ្នោតជ្រើសរើដក្រុមប្រឹក្សាឃុំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ដើម្បីជួយលើកកម្ពស់ក្នុងការចូលរួមចាត់តាំងអនុវត្តការងារសម្រាប់ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ នេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមក៏បានស្នើដល់ ក្រុមអ្នកច្បាប់ ភ្នាក់ងាតគណបក្ស មេឃុំ និងជំទប់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដោយខិតខំ យកចិត្តទុកដាក់ជំរុញអ្នកមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកទើបគ្រប់អាយុ ១៨ ឆ្នាំ ទៅចុះឈ្មោះ ឱ្យបានគ្រប់ៗគ្នា តាមប្រតិទិន និងនីតិវិធីរបស់ គជ ប​។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner