លោក មុត ចន្ថា៖គណបក្សនយោបាយយ៉ាងតិចចំនួន៩ ដែលប្រធានមានសញ្ជាតិពីរ គឺបារាំង អាមេរិក និងកាណាដា

ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុកថា តាមការពិនិត្យមើលបញ្ជីគណបក្សនយោបាយ (ទាំងចាស់និងទាំងថ្មី) ដែលក្រសួងមហាផ្ទៃបានទទួលចុះបញ្ជី គឺមានគណបក្សនយោបាយយ៉ាងតិចចំនួនប្រាំបួនដែលប្រធានមានសញ្ជាតិពីរ គឺបារាំង អាមេរិក និងកាណាដា។ 

លោកបានបញ្ជាក់ថា គណបក្សនយោបាយយ៉ាងតិចចំនួនប្រាំបួនដែលប្រធានមានសញ្ជាតិពីរ មានដូចជា៖

១- គណបក្សហ៊្វុនស៊ិនប៉ិច

២- គណបក្សភ្លើងទៀន 

៣- គណបក្សខ្មែរឈប់ក្រ

៤- គណបក្សខ្មែរសាធារណរដ្ឋ

៥- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

៦- គណបក្សខ្មែរតែមួយ

៧- គណបក្សខ្មែរស្រឡាញ់ជាតិ

៨- គណបក្សខ្មែរអភិរក្ស

៩-គណបក្សកម្ពុជានិយម

លោក មុត ចន្ថា បានបន្តថា នៅពេលសេចក្តីព្រាងច្បាប់វិសោធនកម្ម នៃរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិតែមួយសម្រាប់មុខតំណែងប្រធានព្រឹទ្ធសភា-រដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានអនុម័តនិងចូលជាធរមាន គណបក្សនយោបាយទាំងនោះមិនអាចប្រកាសឈ្មោះប្រធានគណបក្សបច្ចប្បន្នជាបេក្ខភាពនាយករដ្ឋមន្រ្តីបានទេ នៅពេលបើកយុទ្ធនាការបោះឆ្នោតនិង/ឬដាក់ឈ្មោះស្នើជាបេក្ខភាពនាយករដ្ឋមន្រ្តី ប្រសិនជាគណបក្សមានភ័ព្វវាសនាឈ្នះការបោះឆ្នោត។ 

លោកបានបញ្ជាក់ថា ឈ្មោះរបស់ឥស្សរជនជាប្រធានគណបក្សដែលឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី គឺជាយុទ្ធសាស្រ្តបោះឆ្នោតនិងជាសារនយោបាយយ៉ាងសំខាន់មួយ នៅក្នុងការឃោសនាស្វែងរកការគាំទ្រ និងសំឡេងឆ្នោតពីម្ចាស់ឆ្នោត ទោះនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ ឬមូលដ្ឋាន។ នេះជាឧបសគ្គនយោបាយមួយក្នុងដំណើរការរៀបចំអង្គការចាត់នយោបាយ រចនាសម្ព័ន្ធ និងការកសាងកម្លាំងគាំទ្រ ជាពិសេសក្នុងដំណើរការបោះឆ្នោតទាំងមូល។ គណបក្សទាំងនោះមានជម្រើសយ៉ាងតិចបី គឺទី១-ប្តូរប្រធានគណបក្សមានសញ្ជាតិពីរចេញ, ទី២-ប្រធានគណបក្សមានសញ្ជាតិពីរប្រកាសលាលែងសញ្ជាតូនីយ៍កម្មនិងទី៣-ជ្រើសរើសឥស្សរជនម្នាក់ទៀតមានសញ្ជាតិតែមួយអមជាមួយប្រធានបច្ចុប្បន្ន។ ក្នុងបរិបទកម្ពុជា ផ្នត់គំនិតរឹងមាំរបស់ប្រជាពលរដ្ឋខ្មែរស្ទើរតែទូទៅនោះឆ្នោតលើឥស្សរភាពនិងប្រជាប្រិយភាពរបស់អ្នកដឹកនាំនយោបាយ ជាជាងបោះឆ្នោតដោយផ្អែកលើគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ។ ដោយសារមូលហេតុចម្បងនេះហើយ ទើបគណបក្សនយោបាយជាច្រើនដែលចូលរួមក្រកួតប្រជែងក្នុងការបោះឆ្នោតពុំមានឱកាសឈ្នះបានអាសនៈ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner