សមត្ថកិច្ចខេត្តព្រះសីហនុចុះផ្សព្វផ្សាយវិធានការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅតាមតំបន់ឆ្នេរ

កងអន្តរាគន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងកម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងព្រះសីហនុ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ បានចេញល្បាតចល័ត និងចុះតាមគោលដៅតំបន់ឆ្នេរសមុទ្រ សំដៅការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ ។

ការចុះល្បាតនេះ ក៏ដើម្បីផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល វិធានការ ការពារ ” ៣កុំ ៣ការពារ ” របស់ប្រមុខរាជរដ្ឋាភិបាល និងបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដោយសារអាកាសធាតុមានខ្យល់បោកបក់ខ្លាំង រលកសមុទ្រធំៗ ដែលអាចបង្ករឲ្យមានឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេៗដល់អាយុជីវិត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner